កីឡា
ក្រុមនារីអ៊ីតាលីឈ្នះជើងឯកពិភពលោក VNL ខណៈនារីជប៉ុនឈ្នះមេដាយលើកដំបូង
ការប្រកួតបាល់ទះជើងឯកនារីពិភពលោក FIVB Women’s Volleyball Nations League ឆ្នាំ២០២៤ បានបញ្ចប់ហើយដោយជើងឯកបានទៅលើក្រុមកីឡាការិនីអ៉ីតាលី បន្ទាប់ពីព្រឹត្តិការណ៍នេះបានដំណើរការប្រកួតតាំងពី១៤ ខែឧសភា និងបញ្ចប់នៅថ្ងៃទី២៣ ខែមិថុនា។

ឆ្លងកាត់វគ្គសន្សំពិន្ទុក្នុងពូល ក្រុមនារីអ៉ីតាលី បានឈរលេខ២ក្នុងតារាង បន្ទាប់ពីឈ្នះ១០ប្រកួត និងចាញ់២ប្រកួត រកបាន៣១ពិន្ទុ។ នៅវគ្គ៨ក្រុមចុងក្រោយ អ៉ីតាលី បានយកឈ្នះ អាមេរិក ៣-០។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ៉ីតាលី បានយកឈ្នះប៉ូឡូញ ៣-០ និងវគ្គផ្តាច់ព្រ័ត្របានយកឈ្នះក្រុមនារីជប៉ុន ៣-១ ដើម្បីក្លាយជាជើងឯក(មេដាយមាស)។
នេះជាជើងឯកលើកទី២សម្រាប់ក្រុមនារីអ៉ីតាលី ខណៈក្រុមជើងឯក៣សម័យកាលគឺច្រើនជាងគេបំផុត ក្រុមនារីអាមេរិក បានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ឆ្នាំ២០២៤។

ក្រុមនារីជប៉ុន បានឈរចំណាត់ថ្នាក់លេខ៥ក្នុងតារាង បន្ទាប់ពីចប់វគ្គសន្សំពិន្ទុក្នុងពូលតាមរយៈជ័យជម្នះ៨លើក និងចាញ់៤លើក រកបាន២៥ពិន្ទុ។ វគ្គ៨ក្រុមចុងក្រោយ ជប៉ុនបានឈ្នះក្រុមនារីចិន ៣-០, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឈ្នះប្រេស៊ីល ៣-២ និងវគ្គផ្តាច់ព្រ័ត្រចាញ់ អ៉ីតាលី ១-៣ ដើម្បីទទួលបានជើងឯករង(មេដាយប្រាក់)។

នេះជាប្រវត្តិសាស្ត្រលើកដំបូងដែលក្រុមបាល់ទះនារីជប៉ុនបានឈ្នះមេដាយ។ គិតចាប់តាំងព្រឹត្តិការណ៍បាល់ទះនារីពិភពលោកនេះចាប់ផ្តើមលើកដំបូងនៅឆ្នាំ២០១៨ គឺក្រុមនារីជប៉ុនទើបតែទទួលបានមេដាយជាលើកដំបូង។

អ្វីដែលភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ឆ្នាំ២០២៤នេះ ក្រុមបាល់ទះនារីប្រេស៊ីលមិនស្គាល់ពាក្យចាញ់សោះក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល។ ពួកគេឈ្នះទាំង១២ប្រកួត រកបាន៣៤ពិន្ទុ ឈរលើកំពូលតារាង ហើយនៅវគ្គ៨ក្រុមចុងក្រោយឈ្នះក្រុមនារីថៃ ៣-០ ប៉ុន្តែបែរជាចាញ់ជប៉ុន ២-៣ នៅវគ្គ៨ក្រុមចុងក្រោយដែលធ្វើឲ្យពួកគេអស់ឱកាសតែម្តង។
ចំណាត់ថ្នាក់លេខ៣បានទៅក្រុមនារីប៉ូឡូញ បន្ទាប់ពីបានឈ្នះប្រេស៊ីល ដោយលទ្ធផល ៣-២។

ពានរង្វាន់ឯកត្តជនផ្សេងៗទៀតមានដូចជា កីឡាការិនីជប៉ុន Sarina Koga និងកីឡាការិនីអ៉ីតាលី Miriam Sylla បានឈ្នះពានរង្វាន់កីឡាការិនីវាយផ្តាច់ (OH)។ កីឡាការិនីប៉ូឡូញ Agnieszka Korneluk និងកីឡាការិនីអ៉ីតាលី Sara Fahr បានឈ្នះពានរង្វាន់អ្នកការពារកណ្តាលឆ្នើមបំផុត។ កីឡាការិនីអ៉ីតាលី Alessia Orro ឈ្នះពានរង្វាន់អ្នកប៉ះសេឆ្នើម។ កីឡាការិនីជប៉ុន Manami Kojima ឈ្នះពានរង្វាន់លីប៊ើរ៉ូឆ្នើមបំផុត។

កីឡាការិនីអ៉ីតាលី Paola Egonu បានឈ្នះពានរង្វាន់កីឡាការិនីឆ្នើមបំផុត (MVP) ប្រចាំព្រឹត្តិការណ៍ឆ្នាំ២០២៤៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


