Connect with us

កីឡា

វិស័យ​បាល់ទះ​បច្ចុប្បន្ន​នេះ​មាន​ការ​គាំទ្រ​ជា​ទូទៅ​ហើយ​មិន​ប្រកាន់​តែ​មនុស្ស​ចាស់​ ឬ​មនុស្ស​ប្រុស​នោះ​ទេ

បានផុស

នៅ

កីឡា​ការិនី​ អ៊ុំ​ ស្រីនាថ​ ថា​វិស័យកីឡា​បាល់ទះ​នៅ​កម្ពុជា​ឥលូវ​នេះ​មាន​ការ​គាំទ្រ​ច្រើន​ និង​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ ស្រប​ពេល​អ្នក​គាំទ្រ​ផង​ដែរ​​មិន​ប្រកាន់​វ័យ​ ឬ​មនុស្ស​ប្រុស-ស្រី​ នោះ​ឡើយ​ និង​សំបូរ​យុវជន​ហ្វឹកហាត់​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី​ អ៊ុំ​ ស្រីនាថ​(កណ្ដាលគេ)

អ៊ុំ​ ស្រីនាថ​ ដែល​ជា​អ្នក​លេង​បាល់ទះ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​វិស័យ​កីឡា​បាល់ទះ​មាន​ការ​គាំទ្រ​ច្រើន​មែនទែន​ និង​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ផង​ដែរ។​ សហព័ន្ធ​ក៏​មាន​រៀបចំ​ការ​ប្រកួត​ ឬ​កម្មវិធី​ធំ​-តូច​ ច្រើន​ដែល​វា​ខុស​ពី​ជំនាន់មុន។​

កីឡា​ការិនី​របស់​សកល​វិទ្យាល័យ​អាស៊ីអ៊ឺរ៉ុប​បន្ថែម​ទៀត​ថា​ រូប​គេ​មិន​គិត​ថា​វិស័យ​កីឡាបាល់ទះ​នេះ​សម្រាប់​តែ​វ័យ​ណា​មួយ​ ឬ​ប្រុសៗ​នោះទេ។​ នរណា​ក៏​អាច​លេង​ និង​គាំទ្រ​បាល់ទះបាន​ដូច​គ្នា។​ ដូច្នេះ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​យុវជន​ហ្វឹកហាត់​ និង​លេង​ច្រើន​តាម​សាលា​ឯកជន​រួម​ទាំង​ចូលរួម​ការ​ប្រកួត​បែប​សុខភាព​ទៀត​ផង។​

កីឡាការិនី​ អ៊ុំ​ ស្រីនាថ​

បញ្ជាក់​ដែរ​ថា​ វិស័យ​កីឡា​បាល់ទះ​រយៈពេល​ ៤-៥​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ការ​គាំទ្រ​ច្រើន​មែនទែន​ពី​សំណាក់​ប្រជាជន​កម្ពុជា​មិន​ថា​ចាស់​ ឬ​ក្មេង​នោះ​ឡើយ។​ សន្ទុះ​នៃ​ការ​គាំទ្រ​នេះ​មាន​ខ្លាំង​នោះ​បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ ១គ្រឿង​នៅ​ស៊ីហ្គេម​ លើក​ទី៣១​ ឯ​ប្រទេស​វៀតណាម​ អំឡុង​ឆ្នាំ​២០២២។​ ឥលូវ​នេះ​រាល់​កម្មវិធី​ប្រកួត​បាល់ទះ​ម្ដងៗ​គឺ​មាន​យុវជន​មក​ទស្សនា​ និង​គាំទ្រ​ច្រើន​ផង​ដែរ។​ លើស​ពី​នេះ​ការ​ហ្វឹកហាត់​ក៏​មាន​ចំនួន​ច្រើន​ផង​ដែរ៕​

ក្រុម​បាល់ទះអាស៊ីអ៊ឺរ៉ុប

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម