ព័ត៌មានអន្ដរជាតិ
ស្លាប់៨នាក់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើមណ្ឌលផ្ដល់ជំនួយ UNRWA នៅហ្គាហ្សា
យោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ២៤ ខែ មិថុនាបានឲ្យដឹងថា មនុស្សចំនួន ៨ នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅជិតមណ្ឌលផ្តល់ជំនួយដែលជាទីស្នាក់ការកណ្តាលដ៏សំខាន់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅតំបន់ហ្គាហ្សា។

កាវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យ បានវាយប្រហារច្រកទ្វារសំខាន់របស់ UNRWA នៅហ្គាហ្សាភាគខាងជើងដោយក៏បណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនជាច្រើននាក់រងរបួសផងដែរ។
ថ្មីៗនេះ អ៉ីស្រអែលបានបង្កើនការវាយប្រហារឥតដកដៃ ដែលធ្វើឲ្យជនភៀសខ្លួនប៉ាឡេស្ទីនស្លាប់និងរបួសរាប់សិបនាក់។ បើយោងតាមក្រសួងសុខាភិបាលនៅហ្គាហ្សាបានឲ្យដឹងថា សរុបជារួមមានជនជាតិប៉ាឡេស្ទីនចំនួន ១០១ នាក់ត្រូវបានសម្លាប់ និង ១៦៩នាក់រងរបួស ត្រឹមក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។
ស្របពេលជាមួយគ្នានេះ អ៊ីស្រាអែលក៏វាយប្រហារលើការចែកជំនួយ និងសម្ភារៈបរិក្ខាររបស់អង្គការសហប្រជាជាតិបើទោះបីជាមានការថ្កោលទោសជាអន្តរជាតិ និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការបង្កើនជំនួយ ដើម្បីទប់ទល់នឹងផលវិបាកដ៏គ្រោះថ្នាក់នៃការខ្វះអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យទៅកាន់តំបន់ហ្គាហ្សាក៏ដោយ។

យោងតាម UNRWA ការវាយប្រហារចំនួន ៤៤៥លើក ដោយយោធាអ៊ីស្រាអែល បានធ្វើឱ្យខូចខាតដល់ទីតាំង១៨៨ផ្សេងគ្នារបស់អង្គការសហប្រជាជាតិចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។ យ៉ាងហោចណាស់មានជនភៀសខ្លួនប៉ាឡេស្ទីន ៥០០នាក់ត្រូវបានសម្លាប់ពេលកំពុងស្នាក់នៅក្នុងបរិវេណនោះ ដោយមាន១,៥៤៧ នាក់បានរងរបួស។យោធាអ៊ីស្រាអែលក៏បានសម្លាប់បុគ្គលិកអង្គការសហប្រជាជាតិចំនួន ១៩៣ នាក់ផងដែរ ចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។
ទន្ទឹមនឹងនេះ ជំនួយកំពុងរាំងស្ទះនិងខូចខាតនៅខាងក្រៅតំបន់ហ្គាហ្សាដោយសារនីតិវិធីស្មុគស្មាញដែលបង្កើតឡើងដោយយោធាអ៊ីស្រាអែល និងបញ្ហាប្រឈមផ្នែកសន្តិសុខនៃប្រតិបត្តិការនៅខាងក្នុងតំបន់ហ្គាហ្សាកំពុងរារាំងប្រជាជនប៉ាឡេស្ទីនដែលរងគ្រោះពីការទទួលបានជំនួយ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ