ព័ត៌មានអន្ដរជាតិ
ប្រជាជនស៊ូដង់ ជាង៧៥ម៉ឺននាក់ កំពុងប្រឈមនឹងភាពអត់ឃ្លាន
តំបន់ចំនួន ១៤ នៅទូទាំងប្រទេសស៊ូដង់ កំពុងរងគ្រោះទុរ្ភិក្ស ប្រសិនបើជម្លោះរវាងបក្សពួកយោធាបន្តកើនឡើង ខណៈអង្គការឃ្លាំមើលភាពអត់ឃ្លានជាសកលបានឲ្យដឹងថា ប្រជាជនរាប់ម៉ឺននាក់កំពុងប្រឈមមុខនឹងភាពអត់ឃ្លាន ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៤។

យោងតាមរបាយការណ៍វាយតម្លៃរបស់អង្គការ IPC កាលពីថ្ងៃព្រហស្បតិ៍, បន្ទាប់ពីសង្គ្រាមជាងមួយឆ្នាំ មនុស្សប្រហែល ៧៥៥ ០០០ នាក់កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយនៃភាពអត់ឃ្លានខ្លាំងបំផុត ខណៈ ៨.៥លាននាក់ ឬស្មើនឹង ១៨ ភាគរយនៃចំនួនប្រជាជនសរុប គឺត្រូវប្រឈមនឹងកង្វះខាតស្បៀងអាហារ ឈានដល់ស្លាប់។
សូមបញ្ជាក់ថា ជម្លោះនៅក្នុងប្រទេសស៊ូដង់បានចាប់ផ្តើមកាលពីខែមេសាឆ្នាំ២០២៣ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ក្រោមការដឹកនាំរបស់លោកAbdel Fattah al-Burhan និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលដឹកនាំដោយលោកMohamed Hamdan Dagalo។

ការប្រយុទ្ធគ្នាកាន់តែខ្លាំង បានរាំងស្ទះការផ្តល់ជំនួយចូលទៅកាន់កន្លែងដែលរងការគំរាមកំហែងគ្រោះទុរ្ភិក្សនៅក្នុងតំបន់ជាច្រើនរួមទាំងផ្នែកខ្លះនៃរដ្ឋ Darfur, Khartoum, Kordofan និង Gezira ផងដែរ។
ស្របពេលជាមួយគ្នានោះ បើយោងតាមទិន្នន័យពីអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បានឲ្យដឹងថា មនុស្សជាង ១០ លាននាក់ត្រូវផ្លាស់ទីលំនៅក្នុងប្រទេសស៊ូដង់ ហើយមនុស្ស ៧.២៦ លាននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ បូករួមនឹងបុគ្គលចំនួន ២.៨៣ លាននាក់ដែលផ្លាស់ទីលំនៅដោយជម្លោះពីមុន ពោលគឺឥឡូវនេះ មានជាងមួយភាគបួនហើយនៃប្រជាជន៤៨លាននាក់របស់ប្រទេសស៊ូដង់ ដែលត្រូនបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


