ព័ត៌មានអន្ដរជាតិ
UN៖ ភាពអត់ឃ្លាននឹងធ្លាក់លើមនុស្សប្រមាណ ៤៥លាននាក់ទៀត បើជីកសិកម្មបន្តជាប់គាំងនៅច្រក Hormuz រដូវដាំដុះ
ប្រធានក្រុមការងារអង្គការសហប្រជាជាតិ (UN) ប្រាប់ AFP នៅថ្ងៃចន្ទ ទី១១ ខែឧសភានេះ ថា មនុស្សរាប់សិបលាននាក់អាចប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ដោយសារតែការខ្វះខាតផលិតកម្មស្បៀង ប្រសិនបើជីកសិកម្មមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលឆាប់ៗនេះទេ ចំពេលកសិករនៅទូទាំងពិភពលោកកំពុងដាំដុះដំណាំ។
អ៊ីរ៉ង់បានធ្វើឱ្យច្រកយុទ្ធសាស្រ្ត ហ័រមូសនេះ ជាប់គាំងដើម្បីសងសឹក ចំពោះសង្គ្រាមចាប់ផ្តើមដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅថ្ងៃទី២៨ ខែកុម្ភៈ រំខានដល់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់កសិករនៅជុំវិញពិភពលោកនាពេលចុងបញ្ចប់នៃរដូវដាំដុះរបស់ពួគេ ព្រោះជីមួយភាគបីរបស់ពិភពលោកជាធម្មតាឆ្លងកាត់ច្រកនេះ។

លោក Jorge Moreira da Silva នាយកប្រតិបត្តិនៃការិយាល័យសេវាកម្មគម្រោងអង្គការសហប្រជាជាតិ (UNOPS) ប្រាប់ AFP ក្នុងបទសម្ភាសន៍មួយនៅទីក្រុងប៉ារីស ថា៖ « យើងមានពេលពីរបីសប្តាហ៍ទៀត ដើម្បីទប់ស្កាត់វិបត្តិមនុស្សធម៌ដ៏ធំមួយ។ យើងអាចនឹងឃើញវិបត្តិមួយដែលនឹងបង្ខំមនុស្ស ៤៥លាននាក់បន្ថែមទៀត ធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្កើតក្រុមការងារនេះនៅក្នុងខែមីនា ដឹកនាំជាយន្តការមួយអនុញ្ញាតឱ្យជី និងវត្ថុធាតុដើមពាក់ព័ន្ធការផលិតជីកសិកម្ម ដូចជា អាម៉ូញាក់ ស្ពាន់ធ័រ និងអ៊ុយរ៉េ ឆ្លងកាត់ច្រកសមុទ្រមួយនេះ។
មិនតែប៉ុណ្ណោះ អស់រយៈពេលច្រើនសប្តាហ៍មកនេះ លោក Moreira da Silva ខិតខំបញ្ចុះបញ្ចូលភាគីជម្លោះអនុញ្ញាតឱ្យកប៉ាល់មួយចំនួនឆ្លងកាត់ ហើយលោកចួបជាមួយប្រទេសជាង១០០ ដើម្បីប្រមូលការគាំទ្រពីរដ្ឋសមាជិកអង្គការសហប្រជាជាតិជុំវិញយន្តការនេះ។
លោក និយាយថា៖ « ប្រទេសកាន់តែច្រើនឡើងកំពុងបង្ហាញការគាំទ្រចំពោះផែនការនេះ ប៉ុន្តែសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ក៏ដូចជាប្រទេសឈូងសមុទ្រជាអ្នកផលិតជីសំខាន់ៗ មិនទាន់គាំទ្រពេញលេញនៅឡើយទេ»។
ខណៈក្តីសង្ឃឹមចុងក្រោយគឺសម្រាប់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងនៅក្នុងតំបន់និងសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ទំនិញទាំងអស់ឆ្លងកាត់ច្រកសមុទ្រ។
លោក Moreira da Silva បន្តថា៖ « បញ្ហាគឺរដូវដាំដុះមិនអាចរង់ចាំបានទេ ដោយខ្លះ[ជី] បញ្ចប់ក្នុងប្រទេសអាហ្វ្រិករយៈពេលប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ»។
យ៉ាងណាការផ្តោតអារម្មណ៍ជាសកលគឺទៅលើផលប៉ះពាល់សេដ្ឋកិច្ចនៃការជួញដូរប្រេង និងឧស្ម័ន ប៉ុន្តែអង្គការសហប្រជាជាតិកំពុងប្រកាសអាសន្នពីការគំរាមកំហែងចំពោះការបិទផ្លូវនេះ បង្កឡើងលើសន្តិសុខស្បៀងអាហាររបស់ពិភពលោក ដោយប្រទេសនៅអាហ្វ្រិកនិងអាស៊ីទំនងជារងផលប៉ះពាល់ខ្លាំងជាងគេ៕
ប្រែដោយ៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


