ព័ត៌មានអន្ដរជាតិ
ការវាយប្រហារដោយដ្រូន សម្លាប់ទាហានរក្សាសន្តិភាព UN ៦នាក់នៅស៊ូដង់
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បាននិយាយថា ការវាយប្រហារដោយដ្រូនលើទីតាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ូដង់កាលពីថ្ងៃសៅរ៍ទី១៣ខែធ្នូឆ្នាំ២០២៥ បានសម្លាប់ទាហានរក្សាសន្តិភាព៦នាក់ និងរបួស៨នាក់ផ្សេងទៀត។

យោងតាមទីភ្នាក់ងារព័ត៌មាន AP លោក Guterres បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះបានកើតឡើងលើមូលដ្ឋានភស្តុភាររក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅទីក្រុង Kadugli ក្នុងតំបន់ Kordofan នៃប្រទេសស៊ូដង់។ ជនរងគ្រោះទាំងអស់ជាជនជាតិបង់ក្លាដែស ដែលបម្រើការងារជាមួយបេសកកម្មសន្តិសុខបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់ Abyei (UNISFA)។
លោក Guterres បានថ្លែងថា «ការវាយប្រហារដែលកំណត់គោលដៅលើទាហានរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អាចជាឧក្រិដ្ឋកម្មសង្រ្គាមក្រោមច្បាប់អន្តរជាតិ» ដោយហៅការវាយប្រហារនេះថា «មិនអាចលើកលែងឲ្យបាន» និងជំរុញឲ្យជនបង្កត្រូវតែទទួលទោស។

កងទ័ពស៊ូដង់បានបន្ទោសការវាយប្រហារនេះទៅលើកងកម្លាំង RSF ដែលជាក្រុមប៉ារ៉ាយោធាដែលបានប្រយុទ្ធជាមួយកងទ័ព ដើម្បីគ្រប់គ្រងប្រទេសអស់រយៈពេលជាង២ឆ្នាំមកហើយ។ ក្រុម RSF មិនទាន់ធ្វើការអត្ថាធិប្បាយភ្លាមៗនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ កងទ័ពបានអះអាងថា ការវាយប្រហារនេះ «បង្ហាញយ៉ាងច្បាស់ពីវិធីសាស្ត្របំផ្លិចបំផ្លាញរបស់ក្រុមកងជីវពលបះបោរ» និងបានបង្ហោះវីដេអូដែលបង្ហាញពីផ្សែងខ្មៅក្រាស់ហុយចេញពីអ្វីដែលខ្លួននិយាយថាជាទីតាំងរបស់អង្គការសហប្រជាជាតិ។
បេសកកម្មអង្គការសហប្រជាជាតិត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Abyei ដែលសម្បូរប្រេងចាប់តាំងពីឆ្នាំ២០១១ នៅពេលដែលប្រទេសស៊ូដង់ខាងត្បូងបានទទួលឯករាជ្យពីប្រទេសស៊ូដង់ ដោយបន្សល់ទុកតំបន់នោះជាតំបន់ជម្លោះរវាងប្រទេសទាំងពីរ។
ប្រទេសស៊ូដង់បានធ្លាក់ចូលទៅក្នុងសង្រ្គាមក្នុងខែមេសាឆ្នាំ២០២៣ បន្ទាប់ពីការតស៊ូអំណាចរវាងយោធា និងក្រុម RSF បានផ្ទុះឡើងទៅជាការប្រយុទ្ធគ្នានៅទីក្រុង Khartoum និងបានរីករាលដាលទូទាំងប្រទេស។ ជម្លោះនេះបានសម្លាប់មនុស្សជាង ៤០ ០០០នាក់ ដែលជាតួលេខដែលត្រូវបានគេជឿយ៉ាងទូលំទូលាយថាជាការរាប់ក្រោមការពិត ហើយបានបង្កឲ្យមានអ្វីដែលអង្គការសហប្រជាជាតិហៅថាជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក។
ការប្រយុទ្ធគ្នាថ្មីៗនេះ បានកើនឡើងនៅក្នុងតំបន់ Kordofan ជាពិសេសបន្ទាប់ពីក្រុម RSF បានដណ្តើមយកទីក្រុង el-Fasher ដែលជាទីតាំងដ៏សំខាន់ចុងក្រោយរបស់កងទ័ពនៅតំបន់ Darfur។ សង្រ្គាមនេះបានបណ្ដាលឲ្យមានការផ្លាស់ទីលំនៅទ្រង់ទ្រាយធំ ទុរ្ភិក្ស និងអំពើឃោរឃៅរួមទាំងការរំលោភបំពានផ្លូវភេទទ្រង់ទ្រាយធំ ដែលអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិនិយាយថា អាចចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


