Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រី​ជាន់​ខ្ពស់​​នៃក្រុមប្រឹក្សាសន្តិភាព (PoB)៖ ស្ថាន​ភាព​នៅ​តំបន់​ហ្គា​ហ្សា​នៅ​តែ​​អាក្រក់​​ខ្លាំង​

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃក្រុមប្រឹក្សាសន្តិភាព​ (PoB) ដែលផ្តួច​ផ្តើម​ឡើង​ដោយ​ លោក ដូណាល់ ត្រាំ​ ​បាន​ព្រមានថា ស្ថាន​ភាព​នៅ​តំបន់​ហ្គាហ្សានៅ​តែ​​ប្រឈម​​ផល​​លំបាក​ខ្លាំង​​​ ទោះ​បី​ជា មាន​ជំនួយ​ខ្លះ​ជួយ​ដល់​តំបន់​នេះ​ក៏​ដោយ​។ នេះ​បើ​យោង​តាមសារប័ត៌មាន​​ TRT world ផ្សាយ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦ ។

លោក Nickolay Mladenov តំណាង​ជាន់ខ្ពស់​នៅ​​តំបន់​ហ្គាហ្សានៃ​ក្រុម​ប្រឹក្សាសន្តិភាព ថ្លែង​​ក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិ​សុខ​នៃ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ប្រទេសប៉ាឡេស្ទីនថា៖ «ទោះ​បី​ជា​មាន​ការ​កែ​លម្អ​គួរឱ្យកត់​សម្គាល់​ តាម​រយៈការអនុវត្ត​ដំណាក់​កាល​ទីមួយ​ក៏​ដោយ ​ក៏​ស្ថានភាព​នៅហ្គាហ្សានៅ​តែពិបាកខ្លាំង​»។

លោក Nickolay Mladenov តំណាង​ជាន់ខ្ពស់​នៅ​ហ្គាហ្សានៃ​ក្រុម​ប្រឹក្សាសន្តិភាព (PoB) ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ថែម​ថា​៖ «សេវាកម្មសំខាន់ៗកំពុងដំណើរ​ការក្នុងកម្រិតតិច​តួច​​ធៀម​​នឹង​មុន​សង្គ្រាម។ ប្រព័ន្ធ​ថែទាំសុខភាពកំពុង​ដួល​រលំ។ មិន​មាន​សេដ្ឋកិច្ច​ដែល​ដំណើរការបានល្អ​នោះ​ទេ»។

ដោយ​គូស​បញ្ជាក់​ពី​អាទិភាព​បន្ទាន់​ចំនួនបី លោក Mladenov លើក​ឡើង​ពី​ចំណុចទីមួយថា​៖ «ច្រកឆ្លងកាត់​ព្រំ​ដែន​ Rafah ពី​ប្រទេសអេហ្ស៊ីប ត្រូវតែបើកចំហ និង​អនុញ្ញាតឱ្យមនុស្ស​អាច​ឆ្លងកាត់ និង​ចេញ​-ចូល​ពី​ហ្គាហ្សាបាន​ ហើយ​ការ​រឹត​បន្តឹង​លើ​ប្រតិបត្តិការរារាំង​ដោយផ្ទាល់​ដល់​ការអនុវត្ត​ដំណាក់កាល​ទីពីរនៃបទឈប់បាញ់»។

ចំណែក​ស្តីពីជំនួយមនុស្សធម៌ មន្ត្រី​រូប​នេះ​លើក​ឡើង​ថា៖ « រំហូរនៃ​ទំនិញ​​បច្ចុប្បន្ន​មិនគ្រប់គ្រាន់​សម្រាប់ទំហំ​នៃតម្រូវការនោះ​ទេ។ ជាក់​ស្តែង​ចំនួន​រថ​យន្ត​ផ្សេង​ទៀត ​(រថយន្ត​អ៊ីស្រាអែល​) ក្រៅ​ពី​រថ​យន្ត​ដឹក​ទំនិញ​ដែល​ត្រូវ​អនុញ្ញាត​ឱ្យនាំ​ទំនិញ​ចូល​ទៅ​ក្នុងតំបន់​ហ្គាហ្សា អាច​​កើន​ឡើង​នាពេលអនាគតដ៏ខ្លីខាងមុខ»។

លោកបន្ថែមថា៖ « បំពង់បង្ហូរប្រេង​មាន​រួចរាល់ហើយ ប៉ុន្តែ​ការ​ចូល​ប្រើ​ប្រាស់ត្រូវ​តែ​មាន​ភាព​​ប្រសើរឡើង»។

លោកក៏​បានលើកទឹកចិត្ត​ឱ្យ​មាន​ការពន្លឿន រក​​ដំណោះ​ស្រាយ​​លំនៅ​ឋាន​​បណ្តោះអាសន្ន ដោយបញ្ជាក់ថា៖ «មនុស្សជាង២លាននាក់​មិន​អាច​បន្ត​ស៊ូទ្រាំនឹងលក្ខខណ្ឌរស់​នៅ​ ដែលគ្មានសេចក្តីថ្លៃថ្នូរ​ដូច​សព្វថ្ងៃ​បានទេ»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម