ជីវិតកម្សាន្ដ
កុយ អេនណា ប្ដេជ្ញាលើកស្ទួយគុនល្បុក្កតោទៅកាន់ឆាកអន្តរជាតិ ឲ្យរីកសុះសាយដល់សកលលោក
បវរកញ្ញារូបស្រស់ចូលចិត្តការស្លៀកពាក់សិចស៊ីបញ្ចេញសាច់ខ្ចី កញ្ញា កុយ អេនណា បានប្រកាសប្ដេជ្ញាចិត្តថា នាងនឹងខំប្រឹងប្រែងដើម្បីចូលរួមប្រឹងប្រែងលើកស្ទួយគុនល្បុក្កតោទៅកាន់ឆាកអន្តរជាតិ ឲ្យរីកសុះសាយដល់សកលលោក។

ប្រាកដណាស់ កញ្ញា កុយ អេនណា កន្លងមកគេតែងសង្កេតឃើញនាងបង្ហាញខ្លួនក្នុងការហាត់ក្បាច់គុនបុរាណខ្មែរល្បុក្កតោយ៉ាងស្វាហាប់ ដើម្បីផ្សព្វផ្សាយដល់កូនខ្មែរ ក៏ដូចជាទៅកាន់ឆាកអន្តរជាតិ។ កញ្ញា កុយ អេនណា បានបញ្ជាក់ថា មូលហេតុដែលនាងហាត់ដោយសារ«គុនល្បុក្កតោ» ជាក្បាច់គុនអត្តសញ្ញាណជាតិរបស់កម្ពុជា។
បវរកញ្ញាលំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand Cambodia 2023 កញ្ញា កុយ អេនណា បាននិយាយទៀតថា ២ ឆ្នាំហើយដែលគុនល្បុក្កតោកម្ពុជា ត្រូវបានចុះបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយ នៃមនុស្សជាតិរបស់អង្គការ UNESCO ខណៈដែលចាស់ព្រឹទ្ធាចារ្យ ឬ លោកគ្រូតាផ្នែកគុនដ៏អស្ចារ្យនេះ កាន់តែមានវ័យចំណាស់ទៅៗ ។

ស្រីស្អាត កុយ អេនណា និយាយបន្តទៀតថា «តើយើងជាកូនខ្មែរបានធ្វើអ្វីហើយឬនៅ ដើម្បីគាំទ្រលើកស្ទួយ និងក្លាយជាអ្នកបន្តវេនពីបុព្វបុរសដូចតាខ្មែរជំនាន់មុន? នាងខ្ញុំ ប្ដេជ្ញាចិត្តនឹងខំប្រឹងប្រែងលើកស្ទួយគុនល្បុក្កតោទៅកាន់ឆាកអន្តរជាតិឲ្យរីកសុះសាយដល់សកលលោក»។
គួរកត់សម្គាល់ថា បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីលើវិស័យបវរកញ្ញា ស្រីស្អាត កុយ អេនណា គឺមានឱកាសច្រើន ដោយលេចវត្តមាននៅតាមបណ្ដាកម្មវិធីតូច-ធំ នានា បន្តបន្ទាប់ ខណៈរូបសម្រស់របស់នាងនៅតែស្រស់ស្អាតសម្រាប់អ្នកគាំទ្រ។ ម្យ៉ាងទៀត អ្វីដែលកាន់តែចាប់អារម្មណ៍ បវរកញ្ញារូបនេះ ជារឿយៗ តែងតែផ្លាស់ប្ដូរស្តាយ៍តុបតែងខ្លួនសិចស៊ី ១៨០ ដឺក្រេ៕
អត្ថបទ ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


