ជីវិតកម្សាន្ដ
អេនណា មិនបានទទួលលុយមួយរៀលណា ឬព្រមព្រៀងលក្ខខណ្ឌណាមួយឡើយ នឹងឈ្មោះ Makara Moum
ជុំវិញរឿងរ៉ាវគណនីហ្វេកប៊ុកឈ្មោះ Makara Moum (ហេង មករា) បានផុសសារជាបន្តបន្ទាប់ដោយចោទ កញ្ញា កុយ អេនណា ថាទទួលលុយតែមិនផ្សព្វផ្សាយផលិតផល ជារឿងភ័ន្តច្រឡំ ព្រោះចាប់ពីកំឡុងកញ្ញាកំពុងបំពេញបេសកកម្មថ្មើរជើងដើម្បីសប្បុរសធម៌ កញ្ញាបដិសេធមិនទទួលការងារផ្សាយណាឡើយ។
លុះលើកបន្ទាប់ ក៏មានបុគ្គលឈ្មោះ Doctor Riko ទាក់ទងមកក្រុមការងាររបស់កញ្ញា ដោយគ្រាន់តែជជែកពីលក្ខខណ្ឌនិងតម្លៃការងារជាមួយ ហើយមិនទាន់មានការព្រមព្រៀងអ្វីឡើយ ប៉ុន្តែបែរជាម្ចាស់គណនីហ្វេកប៊ុកឈ្មោះ Makara Moum (ហេង មករា) បានផុសខ្លឹមសារថា៖ “ស្វាគមន៍អូន Koy Anna ចូលមកក្រុមហ៊ុន KM BA ថ្នាំដុសធ្មេញខ្មែរតែមួយ នឹងសាប៊ូរសង្វារ សម្រាប់អ្នកទាយត្រូវរ៉ៃមុន ទទួលបានការដូរ” ទាំងដែលកញ្ញាមិនទាន់បានចុះកិច្ចព្រមព្រៀង និងទទួលកម្រៃ ដើម្បីទទួលធ្វើការផ្សព្វផ្សាយផលិតផលនោះទេ។

យោងតាមលិខិតរបស់មេធាវី ក្នុងនាមជាអ្នកតំណាងឱ្យកញ្ញា កុយ អនណា ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បញ្ជាក់ថា ករណីបង្ហោះព័ត៌មានមិនពិតនាំឱ្យមានការភ័ន្តច្រឡំ នៅលើគណនីហ្វេកប៊ុកឈ្មោះ Makara Moum (ហេង មករា) កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យប៉ះពាល់ដល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរ ប្រជាប្រិយភាព និងការងារ របស់កញ្ញា កុយ អេនណា។
តបតាមកម្មវត្ថុ និងយោងខាងលើ មេធាវីតំណាងគូសបញ្ជាក់ដូច្នេះថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ គណនីហ្វេកប៊ុកឈ្មោះ Makara Moum (ហេង មករា) បានធ្វើការផុសនូវ status ជាច្រើនដែលជាព័ត៌មានមិនពិត នាំឱ្យមហាជន និងសាធារៈជនមានការភ័ន្តច្រឡំ ហើយពិតជា ធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រជាប្រិយភាព និងការងាររបស់កូនក្តីយើងខ្ញុំ ។
ប្រភពដដែល បញ្ជាក់ថា ជាក់ស្ដែង កញ្ញា កុយ អេនណា មិនធ្លាប់ស្គាល់ ឬធ្លាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយម្ចាស់ប្រេន MKM (Makara Moum) ប្រើប្រាស់គណនីហ្វេកប៊ុកឈ្មោះ Makara Moum (ហេង មករា) នោះទេ។

កន្លងមក នៅពេល កុយ អេនណា កំពុងបំពេញបេសកកម្មធ្វើដំណើរដោយថ្មើរជើងទៅកាន់ខេត្តសៀមរាប ក៏មានបុគ្គលម្នាក់ ដែលអះអាងថា មកពីក្រុមហ៊ុនរបស់ម្ចាស់ប្រេន MKM (Makara Moum) ស្នើសុំឱ្យបវរកញ្ញាកម្ពុជារូបនេះប្រូម៉ូតផលិតផល ពេលកំពុងធ្វើដំណើរតាមផ្លូវ ពេលនោះកញ្ញាបានឆ្លើយតបវិញថា គាត់មិនអាចប្រូម៉ូតផលិតផលណា ផ្សេងពេលកំពុងតែធ្វើដំណើរ ដើម្បីសប្បុរសធម៌បានទេ ហើយបុគ្គលនោះក៏បានប្រាប់ថានឹងទាក់ទងមក កុយ អេនណា តាមក្រោយទៀត ដើម្បីឱ្យទទួលការងារធ្វើការផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន KM (Makara Moum)។
ក្រោយមកបុគ្គលខាងលើដែលប្រើប្រាស់តេឡេក្រាមឈ្មោះ Doctor Riko ក៏បានទាក់ទងមកក្រុមការងាររបស់ កុយ អេនណា ដោយជជែកគ្នាអំពីលក្ខខណ្ឌ និងតម្លៃការងារជាមួយ។ នៅពេលកំពុងជជែកអំពីការងារដែលមិនទាន់មានការព្រមព្រៀងនៅឡើយ ក៏ក្រុមការងាររបស់ កុយ អេនណា បានឃើញម្ចាស់គណនី ហ្វេកប៊ុកឈ្មោះ Makara Moum (ហេង មករា) បានផុសខ្លឹមសារថា៖ “ស្វាគមន៍អូន Koy Anna ចូលមកក្រុមហ៊ុន KM BA ថ្នាំដុសធ្មេញខ្មែរតែមួយ នឹងសាប៊ូរសង្វារ សម្រាប់អ្នកទាយត្រូវរ៉ៃមុន ទទួលបានការដូរ – ខាងក្រុមការងាររបស់ កុយ អេនណា ក៏បានទាក់ទងប្រាប់ទៅបុគ្គលឈ្មោះ Doctor Riko ភ្លាមៗថា សុំឱ្យម្ចាស់ប្រេនជួយលុប Status នោះវិញ ព្រោះកញ្ញាមិនទាន់បានចុះកិច្ចព្រមព្រៀង និងទទួលកម្រៃ ដើម្បីទទួលធ្វើការផ្សព្វផ្សាយផលិតផលនោះទេ។
ជាមួយគ្នានេះដែរ តាំងពីថ្ងៃដែលបុគ្គលឈ្មោះ Doctor Riko ទាក់ទងមកក្រុមការងាររបស់កញ្ញា រហូតមកដល់បច្ចុប្បន្ន កុយ អេនណា និងក្រុមការងារ ពុំដែលធ្លាប់បានទទួលប្រាក់កក់ថ្លៃទទួលធ្វើការផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុន MKM (Makara Moum) នោះទេ។

ក្នុងនោះបញ្ជាក់ទៀតថា “ចំណែកឯម្ចាស់ផលិតផលមិនបានសួរនាំក្រុមការងាររបស់ខ្លួនឱ្យបានច្បាស់លាស់ចំពោះករណីម្ចាស់ប្រេន MKM (Makara Moum) បានផ្ញើលុយថ្លៃសេវាការងារឱ្យទៅបុគ្គល ឈ្មោះ Doctor Riko ចំនួនប៉ុន្មានជារឿងរវាងពួកគាត់ មិនពាក់ព័ន្ធនឹងភាគីខាង កុយ អេនណា នោះទេ ឬក៏ម្ចាស់ប្រេន MKM (Makara Moum) អាចធ្វើការទាក់ទងមកក្រុមការងាររបស់កូនក្តីយើងខ្ញុំដោយផ្ទាល់ ដើម្បីសួរនាំអំពីបញ្ហាទាក់ ទងនឹងការងារខាងលើជាមុនសិននោះទេ បែរជាម្ចាស់ប្រេនផលិតផល MKM (Makara Moum) ដែលប្រើប្រាស់ គណនី ហ្វេកប៊ុកឈ្មោះ Makara Moum (ហេង មករា) ធ្វើការផុសខ្លឹមសារជាសាធារណៈដូចមានរៀប រាប់ខាងលើ ធ្វើឱ្យមានចូលបញ្ចេញមតិយោបល់វែកញែក (comments) និងការស៊ែរចែករំលែកជាច្រើននៅ លើបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក (Facebook) ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រជាប្រិយភាព និងការងាររបស់កូនក្តីយើងខ្ញុំយ៉ាងខ្លាំង ក្នុងនាមជាសិល្បៈការនី, ជាទូតសុឆន្ទៈ (Brand Ambassador) តំណាងឱ្យផលិតផលជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា និងជាទូតសុឆន្ទៈរបស់ សមាគមតន្ត្រីសំនៀងជនពិការ ផងដែរ។
ហេតុនេះ ដើម្បីជៀសវាងការយល់ច្រឡំរបស់មហាជន និងសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក (Facebook) និងបណ្តាញសង្គមនានា ក្នុងនាមជាអ្នកតំណាងដោយ អាណត្តិឱ្យ កញ្ញា កុយ អេនណា សូមធ្វើការបំភ្លឺជូនមហាជន និងសាធារណជននូវខ្លឹមសារដូចបានជម្រាបជូនខាងលើ ដើម្បីកុំមានការភ័ន្តច្រឡំមកលើកូនក្តីយើងខ្ញុំ ដែលជាបុគ្គលសុចរិត និងមានទំនួលខុសត្រូវ ខ្ពស់ចំពោះការងារ ដែលបានទទួលកន្លងមក។
មិនតែប៉ុណ្ណោះកូនក្តីយើងខ្ញុំក៏បានបំពេញសកម្មភាពសប្បុរស ជាច្រើនដើម្បីជួយសង្គមជាតិផងដែរ។ កូនក្តីយើងខ្ញុំក៏រក្សាសិទ្ធិក្នុងការចាត់វិធានការចំពោះបុគ្គលដែលបាន បរិហារកេរ្តិ៍របស់កូនក្តីយើងខ្ញុំ តាមផ្លូវច្បាប់៕








-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


