Connect with us

ជីវិតកម្សាន្ដ

រឿងចោទ កុយ អេនណា! រដ្ឋលេខាធិការក្រសួងកិច្ចការនារី អះអាងការពារ មិនឱ្យជនណាបំផ្លាញកិត្តិយសនាងទាំងបំពានឡើយ

បានផុស

នៅ

បន្ទាប់ផ្ទុះរឿងរ៉ាលើករណីបវរកញ្ញាកុយ អេន ណា ដែលស្រី្តម្នាក់ឈ្មោះ Makara Moum ជុំវិញការចោទប្រកាន់ថាយកលុយកក់ដាក់ហោប៉ៅហើយមិនធ្វើការឲ្យលោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារីបាន ចេញមុខការពារដោយអះអាងថា លោកស្រីមិនអនុញ្ញាតិឱ្យបុគ្គលណាមកបំផ្លាញកិត្តិយសបវរកញ្ញារូបនេះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារីរូបនេះបានឲ្យដឹងថា ២ថ្ងៃនេះ ហ្វេសប៊ុកឈ្មោះ Makara Moum បានសរសេរញ៉ុះញ៉ង់ ប្រកូកប្រកាសចោទប្រកាន់ទៅលើកញ្ញា កុយ អេនណា ដែលជាទូតសុឆន្ទៈសប្បុរសធម៌របស់ជនមានពិការភាពធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ ប៉ះអារម្មណ៍ដល់ អេនណា អ្នកដែលស្រលាញ់គាំទ្រ អេនណា ពិសេសជនមានពិការដែលទទួលការគាំទ្រទ្រពីបវរកញ្ញារូបនេះយ៉ាងខ្លាំង។

លោកស្រី ញ៉ែម មរកត បានបញ្ជាក់ថាករណីនេះ លោកស្រីនិងមេធាវី២រូប បានសិក្សាប្រភពរឿង និងឈានទៅចេញសេចក្តីជូនដំណឹងដល់សាធារណជន ជៀសវាងធ្វើឱ្យមានការយល់ច្រឡំមកលើ កុយ អេនណា។ ក្រោយពិនិត្យគឺ អេនណា អត់ស្គាល់ស្ត្រីរូបនោះ និងគ្មានកិច្ចសន្យាការងារ ឬបានទទួលប្រាក់កក់អ្វីទាំងអស់។

ដោយឃើញស្ត្រីឈ្មោះ មករា វាយប្រហារមកលើអេនណា មិនដកដៃ បុរសឈ្មោះ Riko Riko បានឆាតមកអេនណាប្រាប់ថា គាត់បានយកលុយកក់របស់ស្ត្រីនោះទៅចាយ និងទិញឥវ៉ាន់អស់ហើយដោយក្រុមការងារ អេនណា អត់ទទួលរួមជាមួយការបង្ហោះសារថា អេនណា អត់មានកំហុស។ តែស្រ្តីដែលជាម្ចាស់ផលិតផលមិនដឹងកំហុស បែរជាបង្ហោះឱ្យ អេនណា សហកាជាមួយគាត់ចាប់មនុស្សដែលយកលុយគាត់ចាយទៅវិញ។ ចំណុចនេះគួរធ្វើយូរហើយជាមួយគ្នាឯង មិនមែនយកមកជះលើអេនណា និងក្រុមការងារគេទេ។

ម៉្យាងវិញទៀត ស្ត្រីរូបនោះ មិនបានគិតពីកិត្តិយសរបស់ កុយ អេនណា ដែលជាស្រី្តដូចខ្លួនទេ បែរជាបានបង្ហោះមួលបង្កាច់ដោយបន្តឡាយសម្ភាសតែពីរឿងខូចខាតទឹកប្រាក់របស់ខ្លួនដែលមិនពាក់ព័ន្ធជាមួយ អេនណា ឡើយ។

ដោយហេតុនេះ រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានបញ្ជាក់បន្ថែមថា លោកស្រីក្នុងនាមជាអាណាព្យាបាលរបស់ កុយ អេនណា ជាចាស់ទុំនឹងមិនអនុញ្ញាតិឱ្យបុគ្គលណាមកបំផ្លាញការខិតខំប្រឹងប្រែងកសាងកិត្តិយសស្នាដៃដែល អេនណា បានចូលរួមចំណែកជួយសង្គម និងប្រទេសជាតិឡើយ ហើយមេធាវីនឹងបន្តកិច្ចការនេះតាមនិតិវិធីច្បាប់៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម