ជីវិតកម្សាន្ដ
មន្ត្រីជាន់ខ្ពស់កិច្ចការនារី ចាត់ទុកសកម្មភាពរបស់កញ្ញ កុយ អេនណា ជាគំរូដ៏ល្អសម្រាប់ស្ត្រី និងក្មេងស្រីកម្ពុជា
មន្ត្រីជាន់ខ្ពស់នៃក្រសួងកិច្ចការនារី បានចាត់ទុកសកម្មភាពរបស់កញ្ញ កុយ អេនណា បវរកញ្ញាមហាជនដែលបានព្យាយាមលះបង់ពេលវេលាទាំងយប់ទាំងថ្ងៃ និងព្យុះភ្លៀងដើរថ្មើជើងពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាជួយដល់កុមារ និងជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា គឺជាគំរូដ៏ល្អសម្រាប់ស្ត្រី និងក្មេងស្រីកម្ពុជាធ្វើការតស៊ូដើម្បីក្លាយខ្លួនទៅជាថ្នាក់ដឹកនាំ និងជាបុគ្គលម្នាក់ដែលផ្ដល់ផលប្រយោជន៍ដល់សង្គម។

ថ្លែងក្នុងកម្មវិធីទស្សនកិច្ច និងប្រគល់មូលនិធិថ្មើរជើងសប្បុរសធម៌ នៅសមាគមតន្ត្រីសំនៀងជនពិការ ក្រោមប្រធានបទ ដើរដើម្បីផ្តល់ក្តីសង្ឃឹមដល់កុមារ និងជនមានពិការភាពកម្ពុជាកាលពីរសៀលថ្ងៃទី១៦តុលា លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្រ្តីសំនៀងជនពិការ បានថ្លែងថា «ខ្ញុំសូមស្ញើចសសើរ មែនទែន ចំពោះវីរភាពរបស់ អេនណា។ ខ្លួនជាស្ត្រីមានរូបសម្បត្តិស្រស់ស្អាតដែលបានបង្កើតនូវគោលដៅមួយនៅក្នុងការចូលរួមផ្ដល់នូវការលើកទឹកចិត្តដល់បងប្អូនជនមានពិការភាព ហើយជាពិសេសក៏ភ្ជាប់ជាមួយនឹងទេសចរណ៍ និងវប្បធម៌ ដែលបានផ្សព្វផ្សាយនៅក្នុងប្រទេសរបស់យើង»។

លោកស្រីបានបន្តថា សកម្មភាពរបស់ អេនណា គឺជាសក្តានុពលមួយ និងជាគោលដៅមួយរបស់ក្រសួងកិច្ចការនារីឲ្យស្ត្រី និងក្មេងស្រី ធ្វើការតស៊ូដើម្បីក្លាយខ្លួនទៅជាថ្នាក់ដឹកនាំ និងជាបុគ្គលម្នាក់ដែលផ្ដល់ផលប្រយោជន៍ដល់សង្គម។សកម្មភាពរបស់អេនណា បានផ្ដល់ទៅជាគំរូដល់យុវជនយុវតីនៅក្នុងប្រទេសកម្ពុជាយើងត្រូវរៀបចំខ្លួនថា តើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីសង្គមជាតិរបស់យើង។ អេនណា បានផ្សព្វផ្សាយ និងលើកទឹកចិត្តពីបញ្ហាពីការភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង កាត់បន្ថយនូវការរើសអើង ហើយក៏ដូចជាជួយផ្សព្វផ្សាយទៅលើទេសចរណ៍វប្បធម៌។
លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុវជនយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានទទួលស្វាគមន៍វត្តមានកញ្ញា កុយ អេនណា ដែលបានព្យាយាមលះបង់ពេលវេលាទាំងយប់ទាំងថ្ងៃជួបនឹងរដូវព្យុះភ្លៀង បានដើរថ្មើជើងពីរាជធានីភ្នំពេញទៅខេត្តសៀមរាបចម្ងាយ ៣១៥គីឡូម៉ែត្រក្នុងរយៈពេល១៩ថ្ងៃ ដើម្បីរៃអង្គាសថវិកាជួយដល់កុមារ និងជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា។

លោក ចាប តូ បានបន្តទៀតថា កញ្ញា អេន ណា បានរៃអង្គាសថវិកាពីសប្បុរសជនពីបងប្អូនប្រជាពលរដ្ឋ ដើម្បីសម្រាប់ជួយឧបត្ថម្ភគាំទ្រនៅតាមសមាគម និងអង្គការមួយចំនួន នៅពេលខាងមុខនេះ។ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោករដ្ឋមន្ត្រី ជា សុមេធី បានចេញនូវលិខិតកោតសរសើរ ដល់កញ្ញា កុយ អេនណា ដែលបានលះបង់ពេលវេលាដ៏មានតម្លៃផ្សព្វផ្សាយលើវិស័យពិការភាព ធ្វើយ៉ាងណាដើម្បីកុំឲ្យប្រជាពលរដ្ឋមួយចំនួនមានការរើសអើងជនមានពិការភាព ជាពិសេសផ្សព្វផ្សាយទៅដល់ពិភពលោកទាំងអស់ បានដឹងថា ជនមានពិការភាពក៏មានសមត្ថភាព ក៏មានគំនិតនូវការគិតក៏មាននៅឆន្ទៈនានា និងទទួលបាននូវឱកាសការងារផ្សេងៗ ពីប្រមុខរាជរដ្ឋាភិបាល និងពីអង្គការសង្គមស៊ីវិលផងដែរ។

កញ្ញា កុយ អេនណា បានលើកឡើងថា «ដោយមានការមើលឃើញពីជនពិការមានការខ្វះខាតច្រើនមែនទែន ហើយពុកម៉ែបងប្អូនមួយចំនួនពួកគាត់បានដឹងឮ ប៉ុន្តែពួកគាត់បាត់បង់នូវការយកចិត្តទុកដាក់ចំពោះជនពិការ ដូចគ្នានេះហើយទើបខ្ញុំយល់ឃើញថា ជនពិការគាត់គឺជាមនុស្សដូចគ្នា មានបេះដូងមានអារម្មណ៍ ពួកគាត់ត្រូវការការស្រឡាញ់ពីពុកម៉ែបងប្អូន ទើបបានជាខ្ញុំបង្កើតនូវយុទ្ធនាការដើរដោយក្តីសង្ឃឹមដើរដើម្បីទេសចរណ៍បូករួមក្នុងការជួយទៅដល់ជនពិការផងដែរ ក្នុងការប្រមូលនូវមូលនិធិទាំងអស់ជួយជួយដល់ពួកគាត់ ហើយមូលនិធិចំនួនជាង១២ម៉ឺនដុល្លារនេះ ពិតជាច្រើនលើសលប់ ហើយនាងខ្ញុំនឹងធ្វើឲ្យបានច្រើនឲ្យបានទូលំទូលាយនៅក្នុងប្រទេសយើងតែម្ដង»។
គួរបញ្ជាក់ថា នៅក្នុងកម្មវិធីទស្សនកិច្ច និងប្រគល់មូលនិធិថ្មើរជើងសប្បុរសធម៌កញ្ញា កុយ អេនណា បវរកញ្ញាមហាជនបានផ្តល់ប្រាក់ចំនួន ១៥០០០ដុល្លារ ដល់សមាគមតន្ត្រីសំនៀងជនពិការសម្រាប់ប្រើប្រាស់ជួយដល់បងប្អូនជនពិការ៕
អត្ថបទ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


