ជីវិតកម្សាន្ដ
កុយ អេនណា ត្រូវបានក្រសួងទេសចរណ៍ជ្រើសជាតួអង្គសំខាន់ សម្រាប់ព្រឹត្តិការណ៍រត់ នៅថ្ងៃទី ២៨ មិថុនា ខាងមុខ
បវរកញ្ញាកម្ពុជា កញ្ញា កុយ អេនណា ត្រូវបានក្រសួងទេសចរណ៍ ជ្រើសរើសជាតួអង្គសំខាន់ សម្រាប់ព្រឹត្តិការណ៍រត់កម្សាន្ត ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ នៅលើកំពូលភ្នំឋានសួគ៌គិរីរម្យ (Kirirrom Paradise) ក្នុងគោលបំណងផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងរត់ដើម្បីគាំទ្រកុមារកម្ពុជា។
ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសជាផ្លូវការអំពីការរៀបចំព្រឹត្តិការណ៍ «រត់ជាមួយអេនណា រត់ផ្សព្វផ្សាយរដូវកាលបៃតង រត់ដើម្បីកុមារកម្ពុជា» ដែលជាសកម្មភាពមួយរួមបញ្ចូលការលើកកម្ពស់វិស័យទេសចរណ៍បែបធម្មជាតិ (Eco-Tourism) នៅតំបន់គិរីរម្យ និងការងារសប្បុរសធម៌សម្រាប់កុមារកម្ពុជា។
តាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ប្រាក់ចំណេញពីការលក់សំបុត្រទាំងអស់ នឹងត្រូវយកទៅបរិច្ចាគដល់សាលារៀន កម្មវិធីសុខុមាលភាពកុមារ និងការអប់រំនៅតាមតំបន់ដាច់ស្រយាល។

ក្រៅពីគោលបំណងសប្បុរសធម៌ ព្រឹត្តិការណ៍នេះក៏មានបំណងជំរុញការធ្វើដំណើរកម្សាន្តក្នុងរដូវកាលបៃតង និងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងរបស់តំបន់ឋានសួគ៌គិរីរម្យផងដែរ។ អ្នកចូលរួមនឹងបានរីករាយជាមួយការរត់កម្សាន្តចម្ងាយ ៥គីឡូម៉ែត្រ លើផ្លូវចុះឡើងភ្នំក្នុងបរិយាកាសបៃតង និងខ្យល់អាកាសបរិសុទ្ធ ដែលផ្ដល់បទពិសោធថ្មីទាំងផ្នែកសុខភាពផ្លូវកាយ និងផ្លូវចិត្ត៕
🔗 ចុះឈ្មោះទិញសំបុត្រឥឡូវនេះតាមរយៈ https://www.bookme.plus/t/events/Kiriron_FunRun


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


