ជីវិតកម្សាន្ដ
កុយ អេនណា ក្លាយជាទូតសុឆន្ទៈរបស់ក្រសួងកិច្ចការនារី ដើម្បីលើកកម្ពស់តម្លៃនារី ឬស្ត្រីមានពិការភាព
ទីបំផុត បវរកញ្ញា កុយ អេនណា ក្លាយជាទូតសុឆន្ទៈថ្មីរបស់ក្រសួងកិច្ចការនារី ដើម្បីចូលរួមលើកកម្ពស់តម្លៃនារី មិនថាជាក្មេងស្រី ឬ ស្ត្រីមានពិការភាពនៅកម្ពុជា។
ជាការកត់សម្គាល់ក្រោយពីបញ្ចប់បេសកម្មដំណើរថ្មើជើងក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹមដើរដើម្បីទេសចរណ៍” ដោយជោគជ័យកញ្ញា កុយ អេនណា ពេលនេះកាន់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ខណ:ពេលនេះនាងក៏ត្រូវបានក្រសួងកិច្ចការនារីកោតសរសើរចំពោះការលះបង់របស់នាងផងដែរ។

តួយ៉ាង ដោយមើលឃើញពីឆន្ទ: និងការខិតខំលះបង់ពេលវេលាផ្ទាល់ខ្លួនក្នុងបេសកម្មដំណើរថ្មើរជើងពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ទឹកដីសៀមរាបប្រមាណជាង ៣០០គីឡូម៉ែត្រក្រសួងកិច្ចការនារីបានសម្រេចជ្រើសរើសបវរកញ្ញា កុយ អេនណា ជាទូតសុឆន្ទៈថ្មីរបស់ក្រសួង។

កញ្ញា កុយ អេនណា បានបញ្ជាក់ថា ខ្លួនពិតជាមានមោទនភាពដែលត្រូវបានតែងតាំងក្នុងតំណែងជាទូតសុឆន្ទៈថ្មីរបស់ក្រសួងកិច្ចការនារី ពីសំណាក់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីចូលរួមលើកកម្ពស់តម្លៃនារីមិនថាជាក្មេងស្រី ឬស្ត្រីមានពិការភាព និងផ្សព្វផ្សាយភាពជាគំរូ ព្រមទាំងស្នាដៃរបស់ស្ត្រីដែលមានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។
គួររម្លឹកថា កន្លងទៅក្រសួងកិច្ចការនារីក៏ធ្លាប់ចូលរួមអបអរសាទរនិងកោតសរសើរចំពោះកញ្ញា កុយ អេន ណាក្នុងបេសកម្មដំណើរថ្មើរជើងដោយជោគជ័យពីរា ជធានីភ្នំពេញទៅកាន់ខេត្តសៀមរាបក្រោមយុទ្ធការ ” ដើរដើម្បីក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍”ដើម្បីរៃអង្គា សថវិកាជួយដល់ក្មេងៗនិង ជនមានពិការភាពក្នុងម ណ្ឌលខ្វះខាតជាដើម៕ ចាន់រ៉ា


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


