ព័ត៌មានជាតិ
ខេត្តបាត់ដំបងរៀបចំធ្វើសួនច្បារថ្មី រក្សាទុកខ្លោងទ្វារចាស់កណ្ដាលទ្រូងផ្លូវ ដោយសារជឿមានបារមី
ខ្លោងទ្វារដំណាក់ហ្លួងដែលប្រជាពលរដ្ឋមានជំនឿថា មានបារមីខ្លាំងពូកែត្រូវបានរដ្ឋបាលខេត្តបាត់ដំបងចាត់ឱ្យមន្ទីរជំនាញធ្វើការរៀបចំឲ្យទៅជាសួនច្បារនៅចំកណ្ដាលទ្រូងផ្លូវ ដោយពុះញែកផ្លូវជាពីរក្នុងគោលបំណងរក្សាខ្លោងទ្វារដ៏មានមហិទ្ធិរិទ្ធនេះឲ្យនៅក្នុងទម្រង់ដូចដើម។


ខ្លោងទ្វារដំណាក់ហ្លួងនេះ បានបន្សល់ទុកមករាប់រយឆ្នាំមកហើយ ដែលតាមប្រវត្តិកាលពីសម័យដើមមានបញ្ចុះអាថាន់ និងបារមីផ្សេងៗ ដែលរហូតមកទល់នឹងពេលនេះនៅតែមានបារមីខ្លាំងពូកែ ដែលកន្លងមកប្រជាពលរដ្ឋជិតឆ្ងាយតែងតែមកអុជធូប បែរបន់ដើម្បីសុំសេចក្តីសុខនិងលាភសក្ការៈផ្សេងៗទៅតាមបំណងប្រាថ្នារៀងៗខ្លួន។
ទីតាំងខ្លោងទ្វារដែលមានបារមីល្បីរន្ទឺនេះ ស្ថិតនៅលើកំណាត់អតីតផ្លូវជាតិលេខ ១០ ក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

កន្លងមកក្រុមការងារធ្វើផ្លូវបានឈូសឆាយប៉ះពាល់តែបន្តិចបន្តួច ក៏បានធ្វើឲ្យអ្នកបើកបរគ្រឿងចក្រមានបញ្ហាផ្សេងៗកើតឡើង ទើបអតីតអភិបាលខេត្តលោក ច័ន្ទ សុផល បានបញ្ជាឲ្យផ្អាកសកម្មភាព និងរក្សាខ្លោងទ្វារនេះឲ្យនៅដូចដើម ចាប់តាំងពីពេលនោះមក ដោយពុំមាននរណាម្នាក់ហ៊ានប៉ះពាល់ឬបំផ្លិចបំផ្លាញឡើយ។
ថ្មីៗនេះខាងមន្ទីរជំនាញ បានលើកស្លាកគំរូដោយមានរូបភាពបញ្ជាក់ថា ខ្លោងទ្វារនេះត្រូវរៀបចំធ្វើជាសួន (ពេទ្យពពីរ) ហើយពុះញែកផ្លូវសងខាង ដោយទុកសួនខ្លោងទ្វារនេះនៅចំកណ្ដាលទ្រូងផ្លូវ ដើម្បីរក្សាទុកឲ្យនៅសភាពដូចដើម និងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋទូទៅផងដែរ សម្រាប់ក្នុងការបែរបន់សុំអ្វីផ្សេងៗទៅតាមបំណងប្រាថ្នារៀងៗខ្លួន៕

អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


