ព័ត៌មានជាតិ
កម្ពុជាធ្វើតេស្តសាកល្បងនាំផ្លែដូងស្រស់ ទៅទីផ្សារចិន និងត្រៀមនាំចេញទ្រង់ទ្រាយធំ
មន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ការធ្វើតេស្ដសាកល្បងនាំផ្លែដូងស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបានធ្វើរួចហើយ នៅតែរង់ចាំការនាំចេញជាទ្រង់ទ្រាយធំ បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យនាំដូង កម្ពុជាទៅទីផ្សាររបស់ខ្លួនកាលពីដើមឆ្នាំ ២០២៤។

លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ការនាំចេញផ្លែដូងស្រស់ទៅចិន គឺជាផលិតផលកសិផលដែលថ្មី ខណៈកម្ពុជាមានចម្ការដែលបានចុះបញ្ជីរួចហើយ និងមានចម្ការដែលបានជាប់លក្ខខណ្ឌ នៃការវេចខ្ចប់ ហើយបានធ្វើតេស្ដសាកល្បងនាំចេញរួចហើយដែរ នៅចាំតែថ្ងៃនាំចេញជាទ្រង់ទ្រាយធំ។
អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅចិន។

លោក សួង ណយ ប្រធានសហគមន៍កសិកម្មដូងក្រអូបកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៤នេះថា បច្ចុប្បន្នកម្ពុជាមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំផ្លែដូងចេញនោះទេ ខណៈសហគមន៍ដាំដុះក្នុងស្រុកដាំដើម្បីតែបំពេញតម្រូវការក្នុងស្រុកមិនទាន់គ្រប់ផង គ្រាដែលមានការនាំចូលពីប្រទេសវៀតណាម និងថៃរាល់ថ្ងៃ។
ដំណាំដូងត្រូវបានដាំដុះច្រើនជាងគេ នៅខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ ហើយបានពង្រីកការដាំដុះនៅតាមបណ្តាខេត្តជាច្រើនទៀតដូចជាកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ស្វាយរៀង និងខេត្តសៀមរាបជាដើម។
នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន ៤ពាន់ហិកតា៕

អត្ថបទ៖ ឡេង ដេត

-
ចរាចរណ៍១៥ ម៉ោង ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម