ព័ត៌មានជាតិ
ជ្រោះថ្មតយ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងខេត្តរតនគិរី
ជ្រោះថ្មតយ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងក្នុងខេត្តរតនគិរី មានផ្ទាំងថ្មធំៗរៀបជាជួរៗ តាមមាត់អូរ ដោយមានទឹកហូរ ហ៊ុំព័ទ្ធដោយដើមឈើខៀវខ្ចីទាំងសងខាង និងមានខ្យល់អាកាសត្រជាក់ស្រស់ស្រាយ។ កន្លែងដ៏ស្រស់ស្អាតនេះ បានក្លាយជាគោលដៅពេញនិយមសម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងភ្ញៀវទេសចរ។

អ្នកធ្វើដំណើរអាចទៅដល់ជ្រោះថ្មតយ ដោយធ្វើដំណើរពីទីក្រុង ឆ្ពោះទៅស្រុកវើនសៃ ឆ្លងកាត់សាឡាង វើនសៃ ហើយឆ្លងកាត់ភូមិកងណក និងភូមិរ៉ក។ ការធ្វើដំណើរនេះមានចម្ងាយប្រមាណ១០គីឡូម៉ែត្រមុនពេលមកទៅរមណីយដ្ឋានថ្មតយ ស្ថិតនៅក្នុងភូមិ ឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ។
នៅផ្នែកខាងលើជ្រោះថ្មតយ ក៏ផ្ទះសំណាក់បែបជនជាតិដើមភាគតិច ហើយនៅជិតមាត់អូរនោះ ក៏មានរោងមួយធ្វើពីឬស្សី ដែលមានទទឹងប្រវែង ៥ ម៉ែត្រ និងបណ្តោយ ៧ ម៉ែត្រ អាចសម្រាកដោយមិនប្រាក់នោះទេ។ នៅជិតផ្ទះសំណាក់ ក៏មានលក់នំចំណី បុកល្ហុង និងភេសជ្ជៈស្រស់ស្រាយ ដែលធ្វើឱ្យការទស្សនាប្រកបដោយផាសុកភាព និងមិនអាចបំភ្លេចបាន។


លោក សើម កេ ដែលមានតួនាទីជាគណៈកម្មាធិការគ្រប់គ្រងតំបន់នោះ បានប្រាប់ថា ជួរថ្មនេះលេចរូបរាង ស្ថិតនៅត្រង់អូរឡាឡៃ នារដូវប្រាំង ចាប់ពីខែ ធ្នូ រហូតដល់ មករា ហើយ ខែវស្សានឹងបាត់ទៅវិញដោយសារទឹកហូរ ពីព្រោះដោយសារទឹកភ្លៀងក្នុងខែ កក្កដា។ លោកថា៖«ភ្ញៀវជាច្រើនដែលមកលេង ទីនេះគឺសម្រុកមកលេង តែនៅពេលមានបុណ្យជាតិ ដូចជាបុណ្យចូលឆ្នាំជាដើម មិនខុសពីរមណីយដ្ឋាន ដដៃទៀតនោះទេ» ។
លោក សើម កេ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំក្រុមការងារ តែងតែនាំគ្នាធ្វើកញ្ចុះនៅមាត់អូរក្រោមដើមឬ
ស្សី ដើម្បីទុកឱ្យភ្ញៀវទេសចរដែលមកកម្សាន្ត បានអង្គុយលេង និងគយគន់ទេសភាពដ៏ស្រស់បំព្រង។
រមណីយដ្ឋានបែបធម្មជាតិនេះ ត្រូវបានរៀបចំដោយសហគមន៍ ជាទីកន្លែងសម្រាប់ សម្រាកលំហែអារម្មណ៍ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងងូតទឹកលេងកម្សាន្ត ។ សម្រស់ធម្មជាតិនេះ បានទាក់ទាញភ្ញៀវដែលនៅក្នុងមូលដ្ឋាន និងក្រៅស្រុក មកលេងកម្សាន្ត មិនសូវអាក់ខាន់នោះទេ ។


បើតាមលោក សើម កេ ៖«ថ្មតយនេះ នៅតែជាការពេញនិយម របស់យុវជនសិស្សសាលា និងជនជាតិដើមភាគតិចជាច្រើន ដែលទៅលេងទស្សនា មិនដែលអាក់ខាន ពីព្រោះតែសម្រស់ធម្មជាតិ បែបធម្មជាតិជាតិទាំងនោះ»៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


