ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ សង្គ្រាមត្រូវចប់តាំងពីដំបូងមកម្ល៉េះ តែអ៊ុយក្រែន មិនព្រមចរចាសោះ!
ក្រោយការចរចារយៈពេលជិត២ម៉ោងរវាងមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែន នៅប្រទេសតួកគីកាលពីថ្ងៃសុក្រទី១៦ខែឧសភា បានបិទបញ្ចប់ ប្រមុខគណៈប្រតិភូទីក្រុងមូស្គូលោក Vladimir Medinsky បានប្រាប់ទៅទូរទស្សន៍ Rossiya 1 ថា តាមពិតទៅភ្លើងសង្គ្រាមនេះ ត្រូវរលត់តាំងតែពីប៉ុន្មានសប្តាហ៍ដំបូងមកម្ល៉េះ ប៉ុន្តែខាងទីក្រុងកៀវ មិនព្រមចរចាសោះ។

តាមការចុះផ្សាយរបស់ RT, លោក Medinsky និយាយថា មកទល់ពេលនេះសង្គ្រាមបានអូសបន្លាយពេលអស់ជាង៣ឆ្នាំមកហើយ ប៉ុន្តែក្រោយពេលជម្លោះផ្ទុះឡើងបានប៉ុន្មានសប្តាហ៍ បើអ៊ុយក្រែនឯកភាពលើកិច្ចព្រមព្រៀងក្នុងការពិភាក្សាដំបូងនៅទីក្រុង Gomel នៃប្រទេសបេឡារុស កាលពីចុងខែកុម្ភៈ ម្ល៉េះអរិភាពក៏មិនបន្តមកដល់ពេលនេះដែរ។
លោកបន្តថា កិច្ចព្រមព្រៀងនោះនៅតែរក្សារហូតដល់ជំនួបម្តងទៀតនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី ក្នុងឆ្នាំ២០២២ ប៉ុន្តែអ៊ុយក្រែននៅតែមិនព្រមព្រោះតែពួកគេជឿលោកខាងលិចដូចជាចក្រភពអង់គ្លេស បារាំង អ៊ីតាលី និងអាល្លឺម៉ង់ ជាពិសេសអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson តែម្តង។

សូមជម្រាបថា ដ្បិតគ្មានការបំបែកស្ថានការណ៍តានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ដោយ ប៉ុន្តែជំនួបនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃសុក្រ បានទទួលលទ្ធផលធំមួយ នោះគឺការដោះដូរឈ្លើយសឹកម្ខាង១ ០០០នាក់។
ជំនួបទ្វេភាគីដោយមានការសម្របសម្រួលពីសំណាក់ប្រទេសតួកគីនេះ គឺជាកិច្ចប្រជុំលើកដំបូងបន្ទាប់ពីភាគីទាំងពីរលែងនិយាយរកគ្នាជាង៣ឆ្នាំមកហើយ ចាប់ពីខែមីនាឆ្នាំ២០២២មក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


