ព័ត៌មានអន្ដរជាតិ
ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត
គ្រាន់តែការចរចារវាងគណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគីចប់ភ្លាម ស្រាប់តែនៅទីក្រុងទីរ៉ាណា នៃប្រទេសអាល់បានី ឯណោះប្រមុខរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេសទៀត បានចាប់ទាញទូរស័ព្ទ call ទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ភ្លាម ដើម្បីពិភាក្សាអំពីដំណើរការនៃកិច្ចពិភាក្សានោះ។
កាលពីថ្ងៃសុក្រទី១៦ខែឧសភាឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះរូបភាពមួយសន្លឹកនៅលើបណ្តាញសង្គម Telegram បង្ហាញពីរូបលោកអង្គុយជាមួយប្រធានាធិបតីបារាំង Emmanuel Macron, អធិការបតីអាល្លឺម៉ង់ Friedrich Merz, នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងមេដឹកនាំប៉ូឡូញ Donald Tusk កំពុងនិយាយទូរស័ព្ទជាមួយប្រមុខសេតវិមាន ដូណាល់ ត្រាំ ខណៈអ្នកទាំង៥ កំពុងស្ថិតក្នុងកិច្ចប្រជុំកំពូល «សហគមន៍នយោបាយអឺរ៉ុប» ដែលមានការចូលរួមពីសំណាក់មេដឹកនាអឺរ៉ុបមកពី៤០ប្រទេស។
ក្នុងខ្លឹមសារដែលបង្ហោះលើ Telegram លោកហ្សេលេនស្គីនិយាយថា «យើងបានពិភាក្សាគ្នាអំពីកិច្ចប្រជុំនៅអ៊ីស្តង់ប៊ុល។ អ៊ុយក្រែន ត្រៀមខ្លួនជានិច្ចក្នុងការចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីសម្រេចបានសន្តិភាពពិតប្រាកដ ហើយវាពិតជារឿងសំខាន់ណាស់ ក្នុងការប្រកាន់ជំហរយ៉ាងរឹងមាំ។ ប្រសិនបើទីក្រុងមូស្គូបដិសេធបទឈប់បាញ់ដ៏ធំនិងគ្មានលក្ខខណ្ឌនោះ ពិភពលោកត្រូវតែដាក់ទណ្ឌកម្មឲ្យខ្លាំងជាងនេះ ដើម្បីបង្ខំពួកគេឲ្យធ្វើសម្បទាន។ ត្រូវតែដាក់សម្ពាធលើរុស្ស៊ីរហូត ទាល់តែទីក្រុងមូស្គូត្រៀមខ្លួនរួចស្រេចដើម្បីបញ្ចប់ជម្លោះ»។
ការលើកឡើងរបស់លោក ហ្សេលេនស្គី បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំអឺរ៉ុបទាំង៤ ដែលសុទ្ធសឹងបង្ហាញជំហរបន្តជួយអ៊ុយក្រែន និងប្រឆាំងរុស្ស៊ីដាច់ខាត។
សូមជម្រាបថា កិច្ចពិភាក្សារវាងរុស្ស៊ីនិងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល មានរយៈពេលជាង៩០នាទី ដោយប្រធានគណៈប្រតិភូរុស្ស៊ី Vladimir Medinsky និយាយថា ទីក្រុងមូស្គូពេញចិត្តនឹងលទ្ធផលនេះណាស់ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចចរចាជាមួយក្រុងគៀវ ហើយភាគីទាំងពីរនឹងចាប់ផ្តើមដាក់ចេញផែនការលម្អិតអំពីបទឈប់បាញ់នាពេលអនាគត។
ក្នុងការចរចានោះ រុស្ស៊ីនិងអ៊ុយក្រែនបានព្រមព្រៀងដោះដូរអ្នកទោសម្ខាង ១ ០០០នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលនេះជាការដោះដូរទ្រង់ទ្រាយធំបំផុត ចាប់តាំងពីជម្លោះរវាងប្រទេសទាំងពីរផ្ទុះឡើងកាលពីជាងបីឆ្នាំមុន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី៖ សង្គ្រាមត្រូវចប់តាំងពីដំបូងមកម្ល៉េះ តែអ៊ុយក្រែន មិនព្រមចរចាសោះ!
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


