ព័ត៌មានជាតិ
ព្រៃឡង់នៅចំណុចដែនជម្រកស្រែវាល ស្រុកឆែប ត្រូវបានទន្ទ្រានយកមកធ្វើជាកម្មសិទ្ធិ
ព្រះវិហារ ៖ ប្រភពព័ត៌មានច្បាស់ការណ៍ បានឱ្យដឹងថា ដីដែនព្រៃឡង់ រាប់រយហិចតា នៅចំណុចជាំអំពៅ ជាំត្រាវ ចំណុចស្រះ៣ ចំណុចព្រៃវាលព្រិច និងចំណុចក្រសាំង ស្ថិតនៅភូមិឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានក្រុមមន្ត្រីដែនជម្រកសត្វព្រៃប្រចាំស្រុកឆែប និងបក្សពួកមេឈ្មួញជាច្រើននាក់ទៀតបានឃុបឃិតគ្នាជាប្រព័ន្ធឈូសឆាយ ដីព្រៃរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ឈ្មោះ លោក ខន មានងារជាឧកញ៉ាផងនោះ និងពលរដ្ឋឈ្មោះ ខន ព្រមទាំង លោក ជឹង ជាមេឈ្មួញធំជាងគេដែលជាជនចំណាកស្រុកមកពីខេត្តត្បូងឃ្មុំ មកឈូសឆាយកាន់កាប់។
ប្រជាពលរដ្ឋបានបន្តថា ការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋជាច្រើនហិកតានេះ គឺជាក្រុមចំណាកស្រុកពីឆ្ងាយៗ ដើម្បីធ្វើជារបងបិទបាំងភ្នែកមហាជន និងថ្នាក់ដឹកនាំ ទើបហេតុផលថា ពលរដ្ឋជាអ្នកមកទន្ទ្រានយកប្រើតាមរូបភាព កន្ទេលធំបន្លំដេក ឃុបឃិតគ្នាយកដីព្រៃឡង់ ដែលជាធនធានធម្មជាតិសម្បត្តិរដ្ឋមកដាក់លក់យ៉ាងរាប់រយរាប់ពាន់ហិតា។

លោក ហេង តឹក ឡាយ នាយដែនជម្រកស្រែវាល បានដាក់មេការ ឈ្មោះ កាលាត សម្រាប់លក់ដី នៅតំបន់នោះ និង ឈ្មោះរ៉ន សម្រាប់ទទួលខុសត្រូវត្រាក់ទ័រ២គ្រឿង ដើម្បីឈរចាំឈូសឆាយជូនឈ្មួញនាៗ ដែលចូលមក ទិញលក់ដូរ ទីផ្សារសេរី។
តាមសម្ដីរបស់មេការបានប្រាប់ថា បើទិញដីនេះហើយខ្លាចអីព្រោះម្ចាស់គាត់ជានាយដែនជម្រកសត្វព្រៃនៅតំបន់នេះ ហើយឈូសឆាយគ្មាននរណាចាប់ ឡើយ ខ្លាចតែមិនទិញដីគាត់ទេ មួយទៀត ខ្លាចតែយកគ្រឿងចក្រពីក្រៅ ចូលមកឈូសឆាយទេខ្លាចគាត់ចាប់ បើគ្រឿងចក្រនៅក្នុងនោះអាចឈូសឆាយបានដោយសេរី ព្រោះម្ចាស់ត្រាក់ទ័រ បានបង់លុយគិតជាខែអស់ហើយពុំមានអ្នកណាមួយហ៊ានប៉ះពាល់ទេ។
នេះជាសម្ដីរបស់លោកមេការឈ្មោះ លោក កាលាត បានឆ្លើយបញ្ជាក់ថា ពួកគាត់បង់បីឆ្នាំហើយ ក្នុងអាត្រាក់មួយគ្រឿង៣លានរៀលក្នុងមួយខែ បើឆ្នាំមុនបង់១០០០ដុល្លារស្មើនឹង ៤លានរៀលក្នុងមួយខែ តែដល់ក្រោយមកពួកយើងបានស្គាល់គ្នាយូរទៅហើយ លោកនាយដែនជម្រកស្រែវាល បានចុះថ្លៃមួយលានសល់តែ៣លានរៀលទេ ហើយនៅអាត្រាក់ខាងក្រៅទៀត ក៏បង់ខែដូចគាត់ដែរ ឱ្យតែដល់ខែគឺលោក ហេង តឹក ឡាយ មេដែនជម្រកមកដល់ផ្ទះខ្ញុំ តែម្ដងទាំងប្រធានទាំង លោក ផឹក វណ្ណៈ អនុប្រធានទាំងកូនចៅ។

ចំណែកមេការរបស់លោក ផឹក វណ្ណៈ បាននិយាយប្រាប់មកអ្នកកាសែតថា ក្នុងនោះមាន ដី លោក ហេង តឹក ឡាយ ប្រធានដែនជម្រកស្រែវាល លោក ផឹក វណ្ណៈ អនុប្រធាន ដែនជម្រកស្រែវាល ចំនួន៥០ហិកតា ដែរ ទុកសម្រាប់ដាក់លក់ ឱ្យតែឈ្មួញដែលត្រូវការគឺមានដីស្រាប់តែម្តង។
ប្រជាពលរដ្ឋនៅស្រុកឆែប ខេត្តព្រះវិហារ បានសុំអំពាវនាវទៅដល់អាជ្ញាធរស្រុក ខេត្ត និងក្រសួងសាម៉ី ដែលពាក់ព័ន្ធ ជាពិសេស លោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលជាគណៈកម្មការឯកភាពចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ទូទាំងប្រទេស សូមលោកមេត្តាដាក់ការស៊ើបអង្កេតឱ្យបានស៊ីជម្រៅផងទាន និងដាក់ទោសទាន់ ទៅលើជនល្មើសណាដែលហ៊ានបំពានដីរដ្ឋ កុំឱ្យគេចផុតពីសំណាញ់ច្បាប់ ដែលហ៊ានឃុបឃិតប្រព្រឹត្តបទល្មើសទន្ទ្រានដីព្រៃរបស់រដ្ឋ យកទៅលក់ឱ្យឈ្មួញនាៗដែលមានរូបភាពជាក់ស្ដែងខាងក្រោមនេះ។

ជុំវិញករណីខាងលើនេះ អង្គភាពយើងបានសុំការបំភ្លឺពីលោកនាយដែនជម្រកស្រែវាល លោក តឹក ហេងឡាយ និងលោក ផឹក វណ្ណៈ ខលចូលលោកថា ស្ដាប់មិនបាន ចំណែក លោកផឹក វណ្ណៈ បានឆ្លើយថា ខ្ញុំមិនមែនម្ចាស់ទូរសព្ទទេ។
លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងតាមប្រព័ន្ធតេលេក្រាមថា ពាក់ព័ន្ធនឹងករណីនេះដែរ លោកបានចាត់ឱ្យមន្ត្រីសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធព្រមទាំងអ្នកសារព័ត៌មាន ចុះពិនិត្យមើលទីតាំងខាងលើដើម្បីមានវិធានការទៅតាមផ្លូវច្បាប់។
លោកគឹម ចាន់បញ្ញា អ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោកបានប្រាប់អ្នកសារព័ត៌មានថា លោកនឹងចុះអនុវត្តទៅតាមនីតិវិធីច្បាប់ ចំពោះជនណាដែលរំលោភបំពានកាន់កាប់ដីព្រៃរបស់រដ្ឋ ហើយនិងដាក់ទោសទណ្ឌតាមផ្លូវច្បាប់។
ទោះជាមានការលើកឡើងរបស់អភិបាលរងខេត្តព្រះវិហារនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត ព្រមទាំងលោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ថានឹងចុះពិនិត្យមើលការកាប់បំផ្លាញព្រៃឡង់ ខាងលើដើម្បីមានវិធានការទៅតាមផ្លូវច្បាប់។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ គេនៅមិនទាន់ឃើញមានចំណាត់ការណាមួយនៅឡើយទេ៕
ដោយ ៖ ជុន កុសល

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


