សេចក្ដីជូនដំណឹង
អ្នកមានសំណាងពីក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ញញឹមបិទមាត់មិនជិត
ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រទទួលទានទឹកប្រចៀកកាំ ចេ.រ៉ូយ៉ាល់ ក្រុមហ៊ុនបានបង្កើតកម្មវិធីផ្សងសំណាង ដោយផ្ដល់ជា ម៉ូតូ HONDA WAVE 2025 ឆ្នាំងដុតឬអាំងសាច់អគ្គិសនី ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ជាច្រើនកេស។

តាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក ចេ.រ៉ូយ៉ាល់ កាលពីថ្ងៃទី០២ ឧសភា កន្លងទៅបានរកឃើញអ្នកមានសំណាងចំនួន១៤រូប ដែលទទួលបានរង្វាន់ប្រចាំខែមេសា។ លោក ស៊ឹម សុភ័ក្រ ប្រធានប្រតិបត្តិការផ្នែកលក់ និងតំណាងក្រុមហ៊ុនទឹកត្រចៀកកាំ ចេរ៉ូយ៉ាល់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកកង់អគ្គិសនី១គ្រឿង ទៅប្រគល់ជូនអ្នកមានសំណាងគឺ អ្នកស្រី ទ្រី វួចទីន រស់នៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។ អ្នកស្រី វួចទីន សម្ដែងនូវភាពរីករាយ និងអះអាងថា «ជាសំណាងពិតប្រាកដរបស់ខ្ញុំ…ខ្ញុំតាមដានការផ្សាយផ្ទាល់ជុំគ្រួសារ ឮគេប្រកាសចំឈ្មោះ ហ៊ោពេញផ្ទះ»។ អ្នកស្រីបន្តថា «ទឹកត្រចៀកកាំឆ្ងាញ់ ហើយតម្លៃល្អ…ក្នុងកេសទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់មានសន្លឹកបណ្ណផ្សងសំណាង ខ្ញុំបានបំពេញព័ត៌មាន ហើយថតផ្ញើមកក្រុមហ៊ុន»។

ចំពោះរង្វាន់ ម៉ូតូ HONDA WAVE ២០២៥ សំណាងបានទៅលោក ចៀវ ចាន់ដា រស់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោក ចាន់ដា អះអាងថា «មិននឹកស្មានថា ខ្ញុំមានសំណាងធំដូច្នេះឡើយ…កំពុងតាមដានការផ្សាយផ្ទាល់កម្មវិធីចាប់រង្វាន់ជាមួយភរិយា ស្រាប់តែតំណាងក្រុមហ៊ុន ចាប់ចំសន្លឹកបណ្ណដែលជាឈ្មោះ និងលេខកូដរបស់ខ្ញុំ។ សម្រាប់ខ្ញុំ លើកទី១ហើយដែលទទួលបានសំណាង…អរគុណក្រុមហ៊ុនដែលបង្កើតកម្មវិធីផ្សងសំណាងនេះ»។

តំណាងក្រុមហ៊ុនទឹកត្រចៀកកាំ ចេរ៉ូយ៉ាល់ លោក ស៊ឹម សុភ័ក្រ បញ្ជាក់ថា «ក្រៅពីលោក ចៀវ ចាន់ដា និងអ្នកស្រី ទ្រី វួចទីន គឺមានរង្វាន់សន្ធឹកសន្ធាប់ផ្សេងទៀតដូចជា ទូរសព្ទដៃ ឆ្នាំងដុតឬអាំងសាច់អគ្គិសនី ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ជាច្រើនកេស បានធ្លាក់ដល់ដៃអតិថិជនរបស់យើង។ ចំពោះការចាប់រង្វាន់ជាបន្តទៀត ក្រុមហ៊ុននឹងជូនដំណឹងនៅលើទំព័រហ្វេសប៊ុក J. Royal Bird’s Nest »។

សូមបញ្ជាក់ជូនថា ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ត្រូវបានផលិត ចែកចាយលក់លើទីផ្សារជូនអតិថិជនបានទទួលទាន តាំងពីឆ្នាំ២០២២ ក្រោមសម្លោកថា «ចេរ៉ូយ៉ាល់ អាថ៌កំបាំងនៃសុខភាព»៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


