ព័ត៌មានជាតិ
គ្រឹះស្ថានអប់រំ២នៅខេត្តស្វាយរៀង រួមគ្នាធ្វើសិក្ខាសាលាការតម្រង់ទិស និងរៀបចំការប្រឡងយកអាហារូបករណ៍ទៅបរទេស
សាលា STEP FORWARD ABROAD SCHOOL សហការជាមួយ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង រៀបចំសិក្ខាសាលាតម្រង់ទិសសិក្សា និងរៀបចំការប្រឡងយកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសនៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០២៤។ សិក្ខាសាលាក៏មានការចូលរូមពីលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងផងដែរ។

ការរៀបចំសិក្ខាសាលាតម្រង់ទិសសិក្សាទៅកាន់សិស្សនិស្សិត និងរៀបចំការ ប្រឡងយកអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ក្នុងគោលបំណងជួយរួមចំណែកវិស័យអប់រំ ជាពិសេសចំពោះសិស្សនិស្សិត កម្ពុជា នៅតាមបណ្តាលខេត្ត និងរាជធានីភ្នំពេញ។ សិក្ខាសាលានេះស្តីពី៖ ការបណ្តុះគំនិតទៅសិក្សានៅបរទេស ដើម្បីអបអរសាទរដល់ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន២០២៤” ក្នុងការជំរុញទំនាក់ទំនងប្រជាជន កម្ពុជា-ចិន និងការផ្លាស់ប្តូរបទពិសោធន៍គ្នា ឱ្យកាន់តែប្រសើរឡើង ព្រមទាំងជំរុញដល់កិច្ចសហការរវាងប្រទេសទាំងពីរឱ្យកាន់តែ រឹងមាំ។

ក្នុងឱកាសនោះ លោក ម៉ែន អេង មានប្រសាសន៍ នៅក្នុងសិក្ខាសាលានោះគឺគុណតម្លៃយ៉ាងធំធេងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លេីវិស័យអប់រំ និងវិស័យផ្សេងៗទៀត ដែលជាកត្តាជំរុញដល់យុវជន សិស្ស និស្សិត ឱ្យមានការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ យកចិត្តទុកដាក់លេីការរៀបចំជីវិតរបស់ខ្លួនក្នុងនាមជាអ្នករៀនសូត្រ ។

លោក ម៉ែន អេង ក៏បានបន្តថា ដេីម្បីបន្តភាពជោគជ័យលេីវិថីជីវិតរបស់ប្អូនៗ ត្រូវតែធ្វេីការក្រោកឈរជាមុនសិន រួចដេីរ និងបន្តរត់ទៅមុខ ដេីម្បីដល់គោលដៅរបស់អ្នកសិក្សា។ ក្នុងន័យនេះ ដេីម្បីឈានដល់អ្វីដែលសិស្សគ្រប់រូប ប៉ងប្រាថ្នា ត្រូវយកចិត្តទុកដាក់លេីការបង្រៀនលេីខ្លួនឯងជានិច្ច បណ្តុះគំនិត ហាត់សម ហាត់រៀន ដោយខ្លួនឯង តស៊ូ អត់ធ្មត់ រៀនសូត្រ ព្យាយាម ក្រាញននៀលមិនបោះបង់នូវការដាក់គោលដៅរបស់ពួកគេ ទេីបទទួលបានជោគជ័យក្នុងឆាកជីវិត។

លោក បានបន្ថែមរំលឹកនឹកគុណជូនចំពោះបុព្វបុរសខ្មែរយេីង វីរជន យុវជន យុវនារី ជំនាន់មុន ដែលបានបូជា សាច់ស្រស់ ឈាមស្រស់ ដេីម្បីការពារទឹកដីដ៏ល្អផូរផង់មួយនេះ ទេីបយុវជនជំនាន់ក្រោយ អាចរៀនសូត្របានយ៉ាងងាយស្រួល តាមចំណេះជំនាញរបស់ពយកគេបាន។ លោកបានបសង្កត់ធ្ងន់ថា “យុវជនសម័យមុនស្នេហាជាតិដោយការកាន់កាំភ្លេីង ធ្វេីសង្រ្គាម យុវជនសម័យឥឡូវស្នេហាជាតិដោយការសិក្សារៀនសូត្រ ” ៕
ដោយ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


