ព័ត៌មានជាតិ
និស្សិតកម្ពុជាជិត ៦០០នាក់ ប្រកួតប្រជែងដណ្តើមអាហារូបករណ៍ MEXT ទៅសិក្សានៅជប៉ុន
និស្សិតកម្ពុជាចំនួន ៥៥៩នាក់ ក្នុងនោះមានស្រី ២៥៩នាក់ កំពុងចូលរួមប្រឡងប្រកួតប្រជែងដើម្បីទទួលបានអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship) សម្រាប់បន្តការសិក្សានៅប្រទេសជប៉ុន ក្នុងឆ្នាំសិក្សា ២០២៧។

ការប្រឡងសរសេរនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានភាសាបរទេស (IFL) ដោយមានបេក្ខជនសរុប ៥៥៩នាក់ ចែកជា ២៤បន្ទប់ប្រឡង និងបែងចែកជា ៤កម្រិត រួមមាន ថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស (Kosen) និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។
បេក្ខជនដែលជាប់ការប្រឡងសរសេរ នឹងត្រូវបន្តចូលរួមការប្រឡងសម្ភាសន៍នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។ សម្រាប់ប្រភេទនិស្សិតស្រាវជ្រាវ (Research Students) ការសម្ភាសន៍នឹងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៦ ខណៈប្រភេទនិស្សិតថ្នាក់បរិញ្ញាបត្រ និស្សិតមហាវិទ្យាល័យបច្ចេកវិទ្យា (Kosen) និងនិស្សិតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ២០២៦។
សម្រាប់អ្នកជាប់ជ័យលាភី អាហារូបករណ៍ MEXT នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១១៧,០០០ យ៉េន សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ និស្សិត Kosen និងនិស្សិតបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈនិស្សិតស្រាវជ្រាវ នឹងទទួលបានប្រាក់ឧបត្ថម្ភ ១៤៣,០០០ យ៉េនក្នុងមួយខែ។

ការរៀបចំដំណើរការប្រឡងសំណេរខាងលើនេះ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន។
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនទាំងអស់ ត្រូវឆ្លងកាត់ការប្រឡងលើមុខវិជ្ជាផ្សេងៗ ទៅតាមកម្រិតសិក្សា និងជំនាញដែលខ្លួនបានជ្រើសរើស។ ដំណើរការប្រឡងនៅថ្ងៃទី ១៤ ខែមិថុនា បានប្រព្រឹត្តទៅដោយរលូន ស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ល្អ ខណៈគណៈកម្មការទទួលខុសត្រូវគ្រប់ផ្នែក រួមទាំងគណៈកម្មការអប្បមាទ គណៈមេប្រយោគ គណៈកម្មការកណ្តាលសំណេរ គណៈកម្មការអនុរក្ស និងក្រុមសន្តិសុខ បានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា អាហារូបករណ៍ MEXT ត្រូវបានចាត់ទុកថាជាអាហារូបករណ៍ដ៏មានកិត្យានុភាពមួយរបស់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ឱកាសដល់និស្សិតកម្ពុជាជាច្រើនជំនាន់ បានបន្តការសិក្សា និងអភិវឌ្ឍជំនាញនៅប្រទេសជប៉ុន៕
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១៥ នាទី agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


