Connect with us

កីឡា

IOC បដិសេធជុំវិញ​​ព័ត៌មានការ​​ពន្យារពេលកីឡា​អូឡាំពិក២០២៤

បានផុស

នៅ

សារព័ត៌មាន​ Le Journal du Dimanche បានរាយការណ៍កាលពីថ្ងៃពុធ ទី៣ ខែកក្កដា នៅក្នុងអត្ថបទដែលចុះហត្ថលេខាដោយ Clement Marna បាន​លើក​ព្រឹត្តិការណ៍​កីឡាអូឡាំពិកអាចត្រូវបានពន្យារពេលដោយសារ​ស្ថានភាពនយោបាយ​ពាក់​ព័ន្ធ​នឹងការរំលាយរដ្ឋសភា និងការបោះឆ្នោតមុនកាលកំណត់។

គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅទីក្រុងប៉ារីស ឆ្នាំ២០២៤ បាននិយាយថា ៖«ខ្លួនបានដឹងពីព័ត៌មានមិនពិតដែលផ្សព្វផ្សាយអំពីការលុបចោលហ្គេមប៉ារីស»។ បច្ចុប្បន្ន​ក្រុម​ការងារ​កំពុងស៊ើបអង្កេតប្រភពដើមនៃព័ត៌មានមិនពិតនេះ ហើយសុំកុំឱ្យធ្វើការផ្សព្វផ្សាយ។

ក្នុង​ការ​ផ្សាយថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា កាសែត Le Point បានសរសេរ​ពីឧបសគ្គដែលបាន​ស្ថិត​នៅក្នុងផ្លូវនៃការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ អស់រយៈពេលជាច្រើនសប្តាហ៍។

កាសែត​លំអិត​ថា ៖«លោក Thomas Bach មានការស្រឡាំងកាំងចំពោះការរំលាយ ហើយបន្ទាប់មកមានការភ័យខ្លាចចំពោះសេចក្តីថ្លែងការណ៍របស់ លោក Emmanuel Macron ដែលបានព្យាករណ៍ថានឹងមានសង្រ្គាមស៊ីវិល ប្រសិនបើគូប្រជែងរបស់គាត់ឈ្នះ។ លោកបានផ្តល់ឱ្យខ្លួនលោករហូតដល់ពាក់កណ្តាលខែកក្កដា ដើម្បីបញ្ជាក់ លុបចោល ឬពន្យារពេលការប្រកួតអូឡាំពិកប៉ារីស»។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបដិសេធភ្លាមៗចំពោះពាក្យចចាមអារ៉ាមថា ៖«នេះច្បាស់ជាផ្នែកនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដែលកំពុងបន្តប្រឆាំងនឹងប្រទេសបារាំង»។

IOC និងប្រធានរបស់​ខ្លួន​បានសរសេរនៅលើគណនី X ថា ៖«តាមពិតទៅ នេះគឺគ្មានមូលដ្ឋាន។ ប្រធាន IOC និងចលនាអូឡាំពិកទាំងមូលកំពុងទន្ទឹងរង់ចាំការប្រកួតកីឡាអូឡាំពិក ប៉ារីសឆ្នាំ២០២៤ ដ៏ល្អឥតខ្ចោះ ឈាន​មក​ដល់​ថ្ងៃ​បើកនៅថ្ងៃទី២៦ ខែកក្កដា»៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៦ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៦ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៦ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម