ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសពីសមាជិកព្រឹទ្ធសភាថ្មី ជំនួសឲ្យព្រឹទ្ធសភាដែលតែងតាំងដោយយោធា
គណៈកម្មការរៀបចំការបោះឆ្នោតថៃ កាលពីថ្ងៃទី១០ ខែកក្កដា បានអនុម័តជ្រើសតាំងសមាជិកព្រឹទ្ធសភាថ្មីចំនួន ២០០រូប ដែលនឹងជំនួសសភាជាន់ខ្ពស់ចំនួន ២៥០រូប ដែលត្រូវបានតែងតាំងដោយយោធា កាលពី៥ឆ្នាំមុន។ នេះគឺជាការបង្ហាញពីនីតិប្បញ្ញត្តិថ្មី ដែលអ្នកវិភាគនិយាយថា អាចធ្វើឲ្យមានការលំបាកសម្រាប់គណបក្សភឿថៃដែលកំពុងកាន់អំណាចក្នុងការគ្រប់គ្រង។

ព្រឹទ្ធសភាថ្មី នឹងមិនមានតួនាទីក្នុងការបោះឆ្នោត ដើម្បីអនុម័តអ្នកដែលត្រូវក្លាយជានាយករដ្ឋមន្ត្រីនោះទេ ប៉ុន្តែនឹងអាចរក្សាអំណាចសម្រាប់ការត្រួតពិនិត្យច្បាប់ និងតែងតាំងសមាជិកសំខាន់ៗនៃស្ថាប័នដែលមានអំណាច ដូចជា គណៈកម្មការរៀបចំការបោះឆ្នោត និងតុលាការធម្មនុញ្ញ។
អគ្គលេខាធិការនៃគណៈកម្មការរៀបចំការបោះឆ្នោតថៃ លោក Sawaeng Boonmee បាននិយាយថា មានការពន្យារពេលក្នុងការប្រកាសលទ្ធផលនៃដំណើរការជ្រើសរើសព្រឹទ្ធសភាដ៏ស្មុគស្មាញ ដែលទើបបញ្ចប់កាលពីខែមិថុនាកន្លងទៅ ដោយសារតែមានការដាក់បណ្តឹងមួយចំនួន ប៉ុន្តែឥលូវបណ្ដឹងទាំងនោះត្រូវបានដោះស្រាយរួចមកហើយ។
ក្រុមអ្នកវិភាគ បាននិយាយថា លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតព្រឹទ្ធសភា បានបង្ហាញថា ព្រឹទ្ធសភាមានសមាសភាពមកពីគណបក្សភឿថៃក្នុងចំនួនតិចតួច ខណៈពេលដែលសមាជិកចេញពីគណបក្ស Bhumjaithai មានចំនួនកើនឡើងគួរឲ្យកត់សម្គាល់។ ប្រការនេះហើយទើបក្រុមអ្នកវិភាគ បានរៀបរាប់ថា គណបក្ស Bhumjaithai ទំនងអាចដើរតួជាអ្នកតំណាងសម្រាប់ការបង្កើតក្រុមរាជានិយម និងក្រុមអភិរក្សនិយម។
សូមបញ្ជាក់ថា ការបែកបាក់គ្នារវាងក្រុមអភិរក្សនិយម ដែលគាំទ្រដោយយោធា និងគណបក្សប្រជានិយម ដូចជា ភឿថៃ បានកើតមានជាយូរណាស់មកហើយនៅក្នុងនយោបាយរបស់ប្រទេសថៃ ដែលជួនកាលបង្កឲ្យកើតមានបាតុកម្មប្រឆាំងនៅតាមដងផ្លូវដោយហិង្សា និងរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ និងឆ្នាំ២០១៤ ជាដើម៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានជាតិ៦ ម៉ោង agoអគ្គិភ័យកើតឡើងជាង៧០០លើក បង្កឱ្យមនុស្សស្លាប់របួសជាង៧០នាក់និងបំផ្លាញផ្ទះជាង៦៧០ខ្នង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»


