ព័ត៌មានអន្ដរជាតិ
អង្គការសិទ្ធិមនុស្សបញ្ចេញតួលេខអ្នកស្លាប់ និងឃុំឃាំងចាប់តាំងពីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា
យោងតាមអង្គការសិទិ្ធមនុស្សបានឲ្យដឹងថា មនុស្សចំនួន ៣០ នាក់ត្រូវបានសម្លាប់ និងច្រើនជាង ១,២០០ នាក់ត្រូវបានចាប់ខ្លួនដោយប៉ូលិស និងកងកម្លាំងសន្តិសុខចាប់តាំងពីមានរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

ក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា និងសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានបង្ហើបឲ្យដឹងកាលពីថ្ងៃអង្គារថា ប៉ូលិស និងកងសន្តិសុខបាននាំខ្លួនមនុស្ស ១,២១៣ នាក់ទៅឃុំឃាំង ដោយចោទប្រកាន់ ឬផ្តន្ទាទោសពាក់ព័ន្ធនឹងរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ ។

AAPP បានរាយការណ៍ថា មនុស្សសរុបចំនួន ៩១៣ នាក់ត្រូវបានឃុំខ្លួន ឬចោទប្រកាន់ ខណៈមនុស្ស ៤ នាក់ក្នុងចំណោមពួកគេត្រូវបានផ្តន្ទាទោសដោយតុលាការ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយអង្គការក្រៅរដ្ឋាភិបាល (NGO) បាននិយាយថា “លើសពីនេះទៅទៀតយ៉ាងហោចណាស់មនុស្ស ៣០ នាក់ត្រូវបានសម្លាប់ដោយសារតែការបង្ក្រាបដោយហិង្សា និងតាមអំពើចិត្តចាប់តាំងពីរដ្ឋប្រហារយោធាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែមុន” ។

ពួកគេបន្ថែមថា “យើងគោរពដល់វីរបុរសដែលបានលះបង់ជីវិត និងសេរីភាពក្នុងការប្រយុទ្ធដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស” ។
យោងទៅតាម AAPP បានឲ្យដឹងថា ក្រុមបាតុករ និងអ្នកសារព័ត៌មាននៅទីក្រុងយ៉ាំងហ្គោនត្រូវបានជួបប្រទះជាមួយនឹងការបាញ់គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក អំឡុងពេលបាតុកម្មប្រឆាំងរដ្ឋប្រហារកាលពីថ្ងៃចន្ទ ។

ទន្ទឹមនឹងនេះមនុស្សប្រហែល ១០០ នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស បន្ទាប់ពីកងកម្លាំងសន្តិសុខបានបិទផ្លូវធំៗដូចជាផ្លូវ Anawrahtra និងផ្លូវ Bogyoke Aung San នៅកណ្តាលទីក្រុងយ៉ាំងហ្គោន ។

បន្ថែមពីនេះអង្គការមិនមែនរដ្ឋាភិបាលបានចោទប្រកាន់ថា កងកម្លាំងសន្តិសុខបានវាយឆ្មក់ចូលផ្ទះជាច្រើននៅក្នុងតំបន់ Myeik ហើយវាយធ្វើបាបអ្នកស្រុកយ៉ាងសាហាវ និងបានប្លន់យកប្រាក់របស់ពួកគេផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ របបយោធាមីយ៉ាន់ម៉ាស្នើកងកម្លាំងកុំឲ្យប្រើគ្រាប់ពិតទៅលើក្រុមអ្នកតវ៉ា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


