Connect with us

ព័ត៌មានអន្ដរជាតិ

លោក មីន អ៊ុងឡាំង​ បន្ធូរបន្ថយ​ទោស លោក ស្រី អ៊ុងសាន ស៊ូជី ​​មក​ត្រឹម ២៧ឆ្នាំ​​

បានផុស

នៅ

​ក្រោយ​ពី​ លោក មីន អ៊ុងឡាំង​ (Min Aung Hlaing) ឡើងកាន់​ដំណែង​ជា​​ប្រធានាធិបតីថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា មេដឹក​នាំ​រូប​នេះ​បាន​ដោះ​លែង​អ្នក​ទោស​រាប់​ពាន់​នាក់​ រួម​ទាំង​បន្ធូរបន្ថយ​ទោសដល់​អ្នក​ទោស​នយោ​បាយ​រាប់​ពាន់​នាក់​​ផង​ដែរ​។​

មេធាវី​របស់​ ​​លោក​ស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ប្រាប់ភ្នាក់​ងារ​សារព័ត៌មាន​​រ៉យ​ទ័រ​នៅ​ថ្ងៃទី១៧ ខែមេសា​ ថា ប្រទេសមីយ៉ាន់ម៉ា​បាន​កាត់​បន្ថយ​ទោស​​ ចំពោះ​​​អតីតមេដឹកនាំមីយ៉ាន់​ម៉ា​​ដែល​​ជាប់ពន្ធនាគារ​​ពី​៣៣ឆ្នាំ​ មក​២៧​ឆ្នាំ​ ​សម្រាល​ទោស​ចំនួន​​១​ភាគ​៦​​នៃ​ការ​ឃុំ​ខ្លួន​សរុប​​​។​

លោក​ស្រី អ៊ុងសាន ស៊ូជី ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អ៊ុងសាន ស៊ូជី មាន​អាយុ៨០ឆ្នាំ កំពុង​ជាប់​ពន្ធនាគារ​រយៈ​ពេល២៧ឆ្នាំ ពី​​បទល្មើសជាច្រើន​ដែល​សម្ព័ន្ធមិត្តរបស់​លោកស្រី​លើក​ឡើង​ថាមានការលើកទឹកចិត្តខាងនយោបាយ​ដើម្បី​ដាក់​ទោស​លោក​ស្រី​ឱ្យ​នៅ​​ដាច់ដោយឡែក ​មាន​ទាំង​ការញុះញង់ និងអំពើពុករលួយ រហូតដល់ការក្លែងបន្លំការ​បោះឆ្នោត និង​ការ​រំលោភច្បាប់សម្ងាត់​របស់​រដ្ឋ។

មេធាវីរូប​នោះ​និយាយថា៖ « ការកាត់ទោសនេះ​ត្រូវបានកាត់បន្ថយមួយ​ភាគ​៦ ប៉ុន្តែ​វានៅតែមិនច្បាស់ ថាតើអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព​រូប​នេះ​នឹងត្រូវបានអនុញ្ញាតឱ្យជាប់ពន្ធនាគារ​នៅ​សល់ ​​ក្រោមការឃុំខ្លួន​ក្នុងផ្ទះ​​ឬអត់​ទេ​»។

ទូរទស្សន៍រដ្ឋមីយ៉ាន់​ម៉ា​រាយការណ៍នៅថ្ងៃទី១៧ ខែមេសា ថាប្រធានាធិបតីថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បាន​អនុម័តការលើក​លែងទោសដល់អ្នកទោសចំនួន ៤ ៣៣៥នាក់ ដែលជាចលនាលើកទីបី​ក្នុងរយៈពេល៦ខែកន្លងមកនេះ។

ការលើកលែងទោស​ក្នុង​ប្រ​ទេស​មី​យ៉ាន់​ម៉ា​ជាធម្មតាធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរ​ទិវាឯករាជ្យនៅខែមករានិងឆ្នាំថ្មីនៅខែមេសា​។

យ៉ាង​ណា​អ្នកនាំពាក្យរបស់រដ្ឋាភិបាលមិនបានឆ្លើយតបភ្លាមៗ​ ចំពោះសំណើ​សុំការអត្ថាធិប្បាយ​លើ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា​ លោក មីន អ៊ុងឡាំង បាន​ធ្វើរដ្ឋប្រហារយោធាប្រឆាំងនឹងរដ្ឋាភិបាល​ដែល​ជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ដឹកនាំដោយ លោកស្រី ស៊ូជី ក្នុងឆ្នាំ២០២១ ធ្វើឱ្យប្រទេសមី​យ៉ាន់​ម៉ា​ធ្លាក់ចូល​ក្នុង​ភាពចលាចល៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម