ព័ត៌មានអន្ដរជាតិ
Breaking News! លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់មួយករណីទៀតហើយ
មេធាវីម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា លោកស្រី អ៊ុងសាន ស៊ូជី ដែលមិនត្រូវបានគេមើលឃើញជាសាធារណៈចាប់តាំងពីខែមុន នៅពេលដែលយោធាបានដណ្តើមអំណាចនៅក្នុងប្រទេសបានបង្ហាញខ្លួនតាមរយៈវីដេអូនៅក្នុងសវនាការរបស់លោកស្រី ។
ទីប្រឹក្សារដ្ឋ និងរដ្ឋាភិបាលរបស់លោកស្រីត្រូវបានចាប់ឃុំខ្លួនដោយយោធាមីយ៉ាន់ម៉ាកាលពីមួយខែមុន ខណៈដែលកងកម្លាំងប្រដាប់អាវុធបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំពេញ ។

យោងតាមមេធាវីលោក Min Min Soe បានឲ្យដឹងថា ទីប្រឹក្សារដ្ឋដែលត្រូវបានទម្លាក់ពីតំណែងបានស្នើសុំជួបក្រុមមេធាវីរបស់លោកស្រីក្នុងពេលបើកសវនាការតាមរយៈលីងវីដេអូ ខណៈលោកស្រីបានទទួលការចោទប្រកាន់បន្ថែមទៀតពីបទ “ផ្សព្វផ្សាយព័ត៌មានដែលអាចបង្កការភ័យខ្លាច ឬការព្រមាន” ។
កាលពីពេលកន្លងទៅប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មេដឹកនាំដែលត្រូវបណ្តេញចេញពីតំណែងរបស់ប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេនិយាយថា កំពុងបាត់ខ្លួនបន្ទាប់ពីកងទ័ព ផ្ទេរលោកស្រីពីការឃុំខ្លួនក្នុងផ្ទះទៅកាន់ទីតាំងដែលគេមិនបង្ហាញមួយ ខណៈការតវ៉ាហិង្សានៅតែបន្ត ។

ក្នុងពេលបច្ចុប្បន្ននេះប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការតវ៉ាទូទាំងប្រទេសដោយជាទូទៅក្រុមបាតុករតែងតែប៉ះទង្គិចជាមួយប៉ូលិស និងអ្នកគាំទ្រយោធា ។
ការធ្វើបាតុកម្មបានបន្តចាប់តាំងពីខែកុម្ភៈ នៅពេលដែលយោធាដណ្តើមអំណាចនៅក្នុងប្រទេសដោយចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី Win Myint ក៏ដូចជាមេដឹកនាំជាន់ខ្ពស់នៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បន្ទាប់ពីមានការចោទប្រកាន់ពីបទលួចបន្លំសន្លឹកឆ្នោតយ៉ាងច្រើនអំឡុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ ២០២០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោកស្រី ស៊ូជី ត្រូវកងទ័ពនាំទៅឆ្ងាយ ពេលនេះកំពុងបាត់ខ្លួន
ចុចអាន ៖ ក្រោយបាតុករ ១៨ នាក់ស្លាប់ អាមេរិកត្រៀមវិធានការបន្ថែមប្រឆាំងយោធាមីយ៉ាន់ម៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


