Connect with us

កីឡា

លោក Peter Koo ក្លាយ​ជា​នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ

បានផុស

នៅ

ក្រុម​ហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បាន​តែង​តាំង​លោក Peter Koo ដែល​ជា​អគ្គលេខាធិការក្លិបកីឡាបាល់ទាត់ ឡាយហ្វ (Life FC)​ ជានាយកគ្រប់គ្រងទូទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Peter Koo ដែល​ជាអគ្គលេខាធិការក្លិបឡាយហ្វ​ជាជនជាតិកូរ៉េ​បាន​មករស់នៅប្រទេសកម្ពុជាតាំងពីអាយុ២ឆ្នាំ​តាម​រយៈ​​ឪពុកម្តាយជាអ្នកជំនួញ នៅខេត្តព្រះសីហនុ។

លោកបានរៀនសាលាបឋមសិក្សា និងវិទ្យាល័យនៅរាជធានីភ្នំពេញ ជាសាលាភាសាអង់គ្លេស មុន​ពេល​ចេញ​ទៅ​សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងកីឡា Sport Management នៅសហរដ្ឋអាមេរិក។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA) នៅសហរដ្ឋអាមេរិក។

លោកបានធ្វើការនៅផ្នែករដ្ឋបាលក្នុងក្រុមកីឡាបាល់ឱបនៅអាមេរិករយៈពេល១ឆ្នាំ។ លោកចេះនិយាយភាសាខ្មែរច្បាស់ យល់ដឹងពីរបៀបរស់នៅ និងវប្បធម៌ខ្មែរច្បាស់។ លោក​មាន​ចំណងចំណូលចិត្ត​កីឡា​យ៉ាង​ខ្លាំង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម