ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជានឹងដាក់ឱ្យដំណើការកម្មវិធីទូរស័ព្ទ«បាគងសម្រាប់ទេសចរ» ឆាប់ៗនេះ
ជាកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រួលការទូទាត់ដល់ភ្ញៀវទេចរ ធនាគារជាតិនៃកម្ពុជា(NBC)កំពុងអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ បាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលគ្រោងនឹងដាក់ដំណើការនាពេលដ៏ខ្លីខាងមុខនេះ។
ផែនការនៃការអភិវឌ្ឍកម្មវិធីទូរស័ព្ទនេះ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលនៃ NBC កាលពីរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤បានជួបពិភាក្សាក្រុមធុរជនក្នុងវិស័យទេសចរណ៍ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ នារសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីប្រមូលធាតុចូល និងស្វែងរកកិច្ចសហការដើម្បីអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ សំដៅរួមចំណែកជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលឱ្យភ្ញៀវអន្តរជាតិអាចធ្វើប្រតិបត្តិការទូទាត់ឌីជីថលបានកាន់តែងាយស្រួល។

លោកស្រីបណ្ឌិត ជា សិរិ បានមានប្រសាសន៍ថា៖« កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ ដោយរំពឹងថានឹងក្លាយជាផលិតផលទេសចរថ្មីមួយទៀតដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា បន្ថែមពីផលិតផលទេសចរវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានស្រាប់»។
«កម្មវិធីថ្មីនេះក៏នឹងជួយលើកកម្ពស់កិត្យានុភាពជាតិមួយកម្រិតទៀតផងដែរ តាមរយៈការផ្តល់ឱ្យភ្ញៀវអន្តរជាតិនូវបទពិសោធន៍នៃការទូទាត់តាមឌីជីថលថ្មី ទំនើប និងជឿនលឿន»។ នេះបើយោងតាមលោកស្រីបណ្ឌិត ជា សិរី។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី បាស៊ីហ្វិក(PATA) បានសាទរចំពោះគំនិតផ្តួចផ្តើមនេះ ដែលកម្មវិធី Bakong Tourists App នឹងកាន់តែជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេចរអន្តរជាតិដោយពុំចាំបាច់កាន់ក្រដាសប្រាក់នៅពេលដែលពួកគេទៅទស្សនារមណីដ្ឋាននានានៅទូទាំងប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា៖«វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សម្រួលដល់ការចាយវាយរបស់ភ្ញៀវទេចរអន្តរជាតិដោយសារតែពួកគាត់ពុំចាំបាច់ខ្វាយខ្វល់លើការកានក្រដាសប្រាក់ដើម្បីចំណាយ ឬមិនលំបាកនៅពេលដែលពួកគាត់ទទួលលុយអាប់មកវិញដែលមានសភាពចាស់ឬរហែកដែលបង្ករការលំបាកដល់ពួកគាត់នៅពេលយកទៅចំណាយបន្ត ហើយបែរជាអ្នកលក់បដិសេដមិនទទួល»។

នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៣,១៦ លាននាក់ (៣ ១៦៦ ៤៩៧) មានការកើនឡើង ២២,៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
ក្នុងចំណោមទេសចរជាង ៣,១៦ លាននាក់ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧%; វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ;ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២%; ឡាវ ១៨៨ ៧២៦ កើន៣៤,៤%; អាមេរិក ១១២ ០៤៣ កើន ១៥,៧% កូរ៉េ ១០១ ៤៣៥ កើន ១៦,៧%។

បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅក្នុងឆមាសទី០១ ឆ្នាំ ២០២៤ (គិតចាប់ពីខែមករា-មិថុនា) មានភ្ញៀវទេសចរបរទេសចំនួន ៥២១ ៩៥០ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការកើនឡើង ៣៥,៣០ ភាគរយ ខណៈប្រាក់ចំណូលទទួលបានពីការលក់សំបុត្រចំនួន ២៤ ៣៥៧ ៦៩៥ដុល្លារ កើន ៣៦,២៥ ភាគរយ។
នៅក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសអន្តរជាតិចំនួន ៥,៤៥ លាននាក់ កើន ១៣៩,៥ ភាគរយ ចំណែកឯថវិកាប្រមាណ ៣,០៨ ពាន់លានដុល្លារ កើន ៨៧,៥ ភាគរយ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


