Connect with us

ព័ត៌មានអន្ដរជាតិ

ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី

បានផុស

នៅ

ត្រី Oarfish ដែលមនុស្សមួយចំនួនមានជំនឿថា ជាត្រីនាំប្រផ្នូលមិនល្អអំពីគ្រោះធម្មជាតិ បានឡើងគោកនៅប្រទេសអូស្រ្តាលី។

ត្រី Oarfish នៅអូស្រ្តាលី (រូបថត៖ Sybil Robertson)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Daily Mail, ត្រីទឹកជ្រៅនេះមានប្រវែង២.៧ម៉ែត្រ ត្រូវពលរដ្ឋប្រទះឃើញលើឆ្នេរសមុទ្រក្នុងរដ្ឋ Tasmania កាលពីថ្ងៃចន្ទទី២ខែមិថុនាឆ្នាំ២០២៥។

វត្តមានត្រី Oarfish នៅអូស្រ្តាលីនាពេលនេះ បានបង្កក្តីបារម្ភក្នុងចំណោមអ្នកដែលមានជំនឿ និងផ្ទុះការវែកញែកគ្នាយ៉ាងក្តៅគគុកក្នុងបណ្តាញសង្គម ដោយអ្នកខ្លះភិតភ័យអំពីគ្រោះធម្មជាតិដូចជារលកយក្សស៊ូណាមិ ឯខ្លះទៀតក៏បញ្ចេញមតិថា ជំនឿលើត្រីនេះគ្រាន់តែរឿងភូតកុហកប៉ុណ្ណោះ។

ត្រី Oarfish នៅអូស្រ្តាលី (រូបថត៖ Sybil Robertson)

Oarfish ជាត្រីទឹកជ្រៅកម្រឡើងមកលើណាស់ ប៉ុន្តែអ្នកខ្លះជឿថា តែកាលណាវាឡើងមកទឹករាក់ហើយនោះ ប្រហែលជានៅបាតសមុទ្រកំពុងបញ្ជូនសញ្ញាគ្រោះធម្មជាតិដូចជារលកយក្សស៊ូណាមិ ឬការរញ្ជួយដី ហើយ។

នៅក្នុងរឿងព្រេងនិទានរបស់ជប៉ុន Oarfish មានរហ័ស្សនាមថា «អ្នកនាំសារមកពីព្រះបរមរាជវាំងស្ដេចសមុទ្រ» ហើយវត្តមានសត្វត្រីនេះនៅទីណា រលកយក្សស៊ូណាមិឬរញ្ជួយដី អាចមាននៅទីនោះ។

ត្រី Oarfish នៅអូស្រ្តាលី (រូបថត៖ Sybil Robertson)

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រមិនបានរកឃើញព័ស្តុតាងជាក់លាក់ណាមួយ ដើម្បីគាំទ្រអំណះអំណាងអំពីទំនាក់ទំនងរវាងត្រីនេះ ជាមួយនឹងបាតុភូតរញ្ជួយដីនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រី Oarfish បង្ហាញវត្តមាននៅវៀតណាម តើជាប្រផ្នូលអាក្រក់ឬយ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម