កីឡា
គ្រូបង្វឹកជម្រើសជាតិកម្ពុជា៖ ខ្ញុំពិតជាចង់ឈ្នះខ្លាំងណាស់ជូនអ្នកគាំទ្រយប់មិញ ប៉ុន្តែយើងធ្វើមិនបាន
គ្រូបង្វឹកជម្រើសជាតិបាល់ទាត់កម្ពុជា ថាលោកពិតជាចង់រកជ័យជម្នះជូនគាំទ្រមែនទែនពិសេសអ្នកដែលមកទស្សនាយប់មិញនេះ ប៉ុន្តែសោកស្ដាយណាស់ដែលធ្វើមិនបាន។

លោក Koji Gyotoku
លោក Koji Gyotoku បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតថា លោកពិតជាស្ដាយណាស់ដែលមិនអាចយកជូនជ័យជម្នះជូនអ្នកគាំទ្រពិសេសអ្នកដែលមកទស្សនាផ្ទាល់កាលពីយប់មិញនេះ។ កីឡាករគឺលេងតាមអ្វីដែលលោកបានប្រាប់ និងរៀបចំតាមផែនការបានល្អ ប៉ុន្តែដោយសារបញ្ហាកម្លាំងទើបធ្វើឲ្យកម្ពុជាមិនអាចរកជ័យជម្នះបាន។

ទិដ្ឋភាពម្សិលមិញ
កីឡាករកម្ពុជារបួសផង និងបញ្ហាកម្លាំងធ្លាក់ចុះផង ស្របពេលក្រុមតាហ្ស៊ីគីស្ថានជាក្រុមខ្លាំងមួយដូចអ្នកគាំទ្រដឹងស្រាប់ហើយទើបវាលំបាកចំពោះការដណ្ដើមយកជ័យជម្នះទៅលើក្រុមភ្ញៀវមួយនេះ។ តាមការសង្កេតលោកមើលឃើញថាបន្ទាប់ពីបញ្ចប់លីគកំពូលកម្ពុជាហើយនោះកីឡាករក៏ហាក់ធ្លាក់កម្លាំងទៅតាមនោះដែរ។

ទិដ្ឋភាពម្សិលមិញ
បញ្ជាក់ដែរថា ការមកកាន់តំណែងជាគ្រូជម្រើសជាតិបាល់ទាត់កម្ពុជាគឺលោក Koji Gyotoku បានដឹកនាំក្រុម និងប្រកួតជាផ្លូវការចំនួន ៣លើកមកហើយ ប៉ុន្តែមិនទាន់ទទួលបានជ័យជម្នះនោះទេ។ ការប្រកួតជាមួយវៀតណាមគឺចាញ់ ២-១ ជាមួយ អារ៉ូបា ចាញ់ ២-១ និងយប់មិញនេះចាញ់ តាហ្ស៊ីគីស្ថាន ២-១ ៕

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


