សេដ្ឋកិច្ច
រដ្ឋមន្ត្រីស្នើឱ្យម្ចាស់សណ្ឋាគារបញ្ចុះតម្លៃស្នាក់នៅ និងម្ហូបអាហារ ទទួលភ្ញៀវទេសចរនារដូវកាលបៃតង
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើឱ្យវិស័យឯកជនបញ្ចុះតម្លៃស្នាក់នៅតាមសណ្ឋាគារ និងម្ហូបអាហារ និងពង្រឹងបដិសណ្ឋារកិច្ច ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់រដូវកាលបៃតង (Green Season)។

លោករដ្ឋមន្ត្រីបានលើកឡើងនៅក្នុងពេលដឹកនាំកិច្ចប្រជុំក្រុមការងារ និងភាគីពាក់ព័ន្ធនៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ការចូលរួមពីសំណាក់វិស័យឯកជន និងក្រុមអ្នកផលិតមាតិកាទេសចរណ៍កម្ពុជា នឹងទទួលបាននូវធាតុចូលល្អៗ កាន់តែច្រើនបន្ថែមទៀត ដើម្បីដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរនៅក្នុងរដូវកាលបៃតង ឱ្យមានកំណើនបន្ថែមលើសពីការរំពឹងទុក។
ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ចេញនូវយុទ្ធនាការ «រដូវកាលបៃតង» (Green Season) ជំនួសឱ្យពាក្យរដូវខ្សត់ភ្ញៀវ (Low Season) ដែលពង្រាយរបាយភ្ញៀវទេសចរឱ្យបានគ្រប់ខែទោះបីនៅក្នុងរដូវភ្ញៀវតិច។

លោក ហួត ហាក់ បញ្ជាក់ថា រដូវកាលបៃតង ក្រសួងទេសចរណ៍មានមូលដ្ឋានច្បាស់លាស់ ដែលដាក់ចេញចាប់ពីខែមេសារហូតដល់ខែតុលា ដែលជារដូវភ្លៀងធ្លាក់។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជិត ២ លាននាក់ កើនឡើងជាង ១៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។
កម្ពុជារំពឹងស្វាគមន៍ភ្ញៀវទេចរអន្តជាតិប្រមាណ ៧,៥ លាននាក់នៅឆ្នាំ២០២៥ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ចជាង៥ពាន់លានដុល្លារ។

នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានចំណូលទេសចរណ៍អន្តរជាតិសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។
នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។
ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


