សេដ្ឋកិច្ច
កម្ពុជារកចំណូលបាន $១,៧ ពាន់លាន ពីទេសចរអន្តរជាតិ កើនឡើង ៧%
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជារកចំណូលបានប្រមាណ ១,៧ ពាន់លានដុល្លារ ពីទេសចរអន្តរជាតិ មានកើនឡើង ៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

យោងតាមធនាគារជាតិ វិស័យទេសចរណ៍នៅរយៈពេល ៦ ខែ ឆ្នាំ ២០២៤ មានកំណើនល្អ ទាំងភ្ញៀវទេសចរអន្តរជាតិ និងទេសចរក្នុងស្រុក ដោយសារភាពប្រសើរឡើងនៃសេដ្ឋកិច្ចក្នុងតំបន់ និងសកល ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអាកាសយានដ្ឋានអន្តរជាតិ គួបផ្សំនឹងការតភ្ជាប់ជើងហោះហើរជាមួយប្រទេសនានា បានរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,១៦ លាននាក់។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានឱ្យដឹងថា កំណើនភ្ញៀវទេសចរបរទេស មានកំណើនតិចតូច មិនទាន់មានសញ្ញាវិជ្ជមានច្រើនគួរឱ្យកត់សម្គាល់នោះទេ។ ហើយថា តួលេខដែលកើនឡើងភាគច្រើន គឺការឆ្លងកាត់ព្រំដែននៅប្រទេសថៃ និងវៀតណាម ដែលទេសចរចូលមកលេងរយៈពេលខ្លីហើយត្រឡប់ទៅវិញ។

ក្នុងចំណោមទេសចរជាង ៣,១៦ លាននាក់ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧% វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២% ឡាវ ១៨៨ ៧២៦ កើន៣៤,៤% អាមេរិក ១១២ ០៤៣ កើន ១៥,៧%។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឆមាសទី១ ភ្ញៀវទេសចរបរទេសចំនួន ៥២១ ៩៥០ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការកើនឡើង ៣៥,៣០ ភាគរយ ខណៈប្រាក់ចំណូលទទួលបានពីការលក់សំបុត្រចំនួន ២៤ ៣៥៧ ៦៩៥ដុល្លារ កើន ៣៦,២៥ ភាគរយ។ នៅឆ្នាំ ២០២៣ ទឹកប្រាក់បានពីភ្ញៀវទេសអន្តរជាតិចំនួន ៣,០៨ ពាន់លានដុល្លារ កើន ៨៧,៥ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


