ព័ត៌មានអន្ដរជាតិ
ខេត្តវៀតណាម ជាប់ព្រំដែនកម្ពុជា រញ្ជួយដីផ្ទួនៗ ៧ លើកទៀត
កាលពីថ្ងៃពុធទី៣១ខែកក្កដាឆ្នាំ២០២៤ ខេត្តវៀតណាមជាប់ព្រំដែនប្រទេសកម្ពុជា កើតមានរញ្ជួយដីចំនួន៧លើកទៀត ប៉ុន្តែគ្រាន់តែជាការរញ្ជួយតូចៗប៉ុណ្ណោះ មិនបង្កជាគ្រោះមហន្តរាយឬការខូចខាតអ្វីទេ។

តាមការចុះផ្សាយរបស់ Tuoi Tre, ការរញ្ជួយថ្មីនេះកើតឡើងនៅកន្លែងដដែល គឺស្រុក Kon Plong នៃខេត្ត Kon Tum ដោយមានកម្លាំងចន្លោះពី ២.៥ ទៅ ៣.៤រ៉ិចទ័រ ជាមួយជម្រៅចន្លោះពី ៨.១ ទៅ ៨.២ គីឡូម៉ែត្រ។
ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលព្រមានការរញ្ជួយដី និងរលកយក្សស៊ូណាមិ ក្រោមវិទ្យាស្ថានភូគព្ភសាស្ត្រវៀតណាម បញ្ជាក់ថា ខ្លួនកំពុងតាមដានការរញ្ជួយដីយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យនិងថ្ងៃចន្ទ ស្រុក Kon Plong នេះ ក៏ជួបគ្រោះរញ្ជួយដីដែរ ដោយសរុបទាំងពីរថ្ងៃ មានចំនួន៣៤លើក ហើយថែមទាំងធ្វើឲ្យរង្គើដល់ខេត្តរតនគិរីរបស់កម្ពុជា ផងដែរ។
ក្នុងការរញ្ជួយនោះ មានកម្លាំងខ្លាំងបំផុតឈានដល់ ៥.០រ៉ិចទ័រដែលបង្កជាការខូចខាតតិចតួចដល់ខេត្ត Kon Tum ហើយត្បិតតែខេត្តនេះ ជួបគ្រោះរញ្ជួយដីពីមុនក៏ពិតមែន ប៉ុន្តែការរញ្ជួយញឹកញាប់បែបនេះ គឺមិនធ្លាប់មានកើតមានទាល់តែសោះ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩០៣ ដល់ឆ្នាំ២០២០ មានការរញ្ជួយដីត្រឹមជាង៣០លើកប៉ុណ្ណោះ ត្រូវបានកត់ត្រានៅក្នុងខេត្ត Kon Tum ជាមួយកម្លាំងខ្លាំងបំផុត ៣.៩រ៉ិចទ័រ ប៉ុន្តែចាប់តាំងពីខែមេសាឆ្នាំ២០២១មក ការរញ្ជួយដីរាប់រយលើក បានកើតឡើងនៅក្នុងខេត្តនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រឹមមួយថ្ងៃ វៀតណាម រញ្ជួយដី៤លើកផ្ទួនៗ រង្គើដល់ខេត្ត រតនគិរី របស់កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


