កីឡា
កីឡាករបរទេស៤រូបលេងលីគកម្ពុជាទទួលបានសញ្ជាតិខ្មែរ
កីឡាករបរទេសដែលលេងនៅលីគក្នុងប្រទេសមួយរយៈពេលចាប់ពី៤ឆ្នាំឡើងទៅមានសិទ្ធិទទួលបានសញ្ជាតិនៅក្នុងប្រទេសនោះ។ នេះបើតាមច្បាប់អនុញ្ញាតរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានកំណត់ និងអាចលេងតំណាងឲ្យជម្រើសជាតិនោះបាន។

នៅលើពិភពលោកនេះមានប្រទេសជាច្រើនបានផ្តល់សញ្ជាតិដល់កីឡាករបរទេសដែលប្រកបអាជីពបាល់ទាត់នៅក្នុងប្រទេសរបស់ខ្លួនដើម្បីពង្រឹងសមត្ថភាពក្រុមជម្រើសជាតិរបស់ខ្លួន។ ដោយឡែក ប្រទេសកម្ពុជាទើបតែរយៈពេល២ឆ្នាំចុងក្រោយបានផ្តល់សញ្ជាតិខ្មែរដល់កីឡាករបរទេសលេងនៅក្នុងលីគកំពូលកម្ពុជា។
ពេលនេះមានកីឡាករបាល់ទាត់បរទេស៤រូបទទួលបានសញ្ជាតិខ្មែរគឺកីឡាករជប៉ុន២រូប កាមេរ៉ូន១រូប និងអាហ្វ្រិកខាងត្បូង១រូប។
- កីឡាករ Yudai Ogawa

កីឡាករជប៉ុន Yudai Ogawa អាយុ២៧ឆ្នាំ ទទួលបានសញ្ជាតិកម្ពុជា ឆ្នាំ២០២៣ បន្ទាប់ពីបានមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាតាំងពីឆ្នាំ២០១៨ ជាមួយក្លិប ក្រសួងការពារជាតិ អង្គរថាយហ្គឺរ និងភ្នំពេញក្រោន។ ខ្សែបម្រើកណ្តាលដ៏ឆ្នើមរូបនេះត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាច្រើនលើកហើយ។
- កីឡាករ Privat Mbarga

កីឡាករកាមេរ៉ូន Privat Mbarga អាយុ៣២ឆ្នាំ ទទួលបានសញ្ជាតិខ្មែរ ឆ្នាំ២០២៣ បន្ទាប់ពីមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាតាំងពីឆ្នាំ២០១៣ ដោយបានចំណាយពេល៨ឆ្នាំជាមួយក្លិប បឹងកេត វេសន្ទើនភ្នំពេញ អង្គរថាយហ្គឺរ ណាហ្គាវើលដ៍ អាស៊ីអឺរ៉ុប និងព្រះខ័នរាជស្វាយរៀង មុនពេលផ្លាស់ទៅក្លិបឥណ្ឌូណេស៊ី Bali United នៅឆ្នាំ២០២១។ ទោះបីជាយ៉ាងណា នៅតែមិនទាន់ច្បាស់ថាតើអាចលេងតំណាងជម្រើសជាតិកម្ពុជាបាន។
- កីឡាករ Mikaru Mizuno

កីឡាករជប៉ុន Mikaru Mizuno អាយុ៣៣ឆ្នាំ ទទួលបានសញ្ជាតិកម្ពុជា នៅឆ្នាំ២០២៤ បន្ទាប់ពីមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាតាំងពីឆ្នាំ២០១៥ ជាមួយក្លិបដំបូង ព្រះខ័នរាជស្វាយរៀង និងផ្លាស់ទៅ បឹងកេត មុនពេលត្រឡប់ទៅ ព្រះខ័នរាជស្វាយរៀង និងខ្ចីជើងទៅ គិរីវង់សុខសែនជ័យ។ រូបគេអាចលេងឲ្យជម្រើសជាតិកម្ពុជាបាន ប្រសិនបើត្រូវបានកោះហៅ។
- កីឡាករ Khan Mohammed Faeez

កីឡាករអាហ្វ្រិកខាងត្បូង Khan Mohammed Faeez អាយុ៣១ឆ្នាំ ទទួលបានសញ្ជាតិកម្ពុជានៅឆ្នាំ២០២៤ បន្ទាប់ពីមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាតាំងពីឆ្នាំ២០១៩ ជាមួយក្លិប ក្រសួងការពារជាតិ និងវិសាខា។ ខ្សែការពាររូបនេះជាប្រធានក្រុមវិសាខា និងបានរៀបការជាមួយភរិយាជាខ្មែរគឺអាចលេងឲ្យជម្រើសជាតិកម្ពុជា។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៣ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


