Connect with us

កីឡា

លោក កែវ សារ៉េត បញ្ជាក់​ កម្ពុជា ពិត​ជា​ប្រកួត​មិត្តភាព​ជា​មួយ ហុងកុង នៅ​ខែ​មិថុនា

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ ​ហុងកុង នៅ​ខែមិថុនា ឆ្នាំ ២០២៦ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ពាន​រង្វាន់​អាស៊ាន ASEAN Championship ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ប្រាប់​ថា កម្ពុជា​​​ ពិត​ជា​ជ្រើស​រើស ហុងកុង សម្រាប់​​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​មែន។ ក្រុម​ហុងកុង នឹង​ធ្វើ​ដំណើរ​មក​ប្រកួត​ជា​មួយ កម្ពុជា នៅ​​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ ២០២៦ ក្នុង​រាជ​ធានី​ភ្នំពេញ។

នៅ​ក្នុង​ខែ​មីនា ឆ្នាំ ២០២៦ ជា​ពេល​វេលា FIFA Day ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​មិន​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទេ ដោយសារ​ពេល​វេលា​ខ្លី ហើយ​រក​ដៃ​គូ​ប្រកួត​មិន​បាន។ ស្រប​ពេល​ជា​មួយ​គ្នានេះ​ ក្លិប​បាល់ទាត់​កម្ពុជា​ កំពុង​មមារ​ញឹក​​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន និង​ពាន​​រង្វាន់​អន្តរជាតិ AFC Challenge League។

ដោយសារ​ការ​ស្វះ​ស្វែង​ដៃ​គូ​ប្រកួត​មិត្តភាព​តាំង​ពី​​ដើម​ខែ​មីនា ឆ្នាំ​ ២០២៦ ទើប កម្ពុជា ​រក​បាន​ដៃ​គូ​​​រួច​ជា​ស្រេច​សម្រាប់​ខែ​មីនា​ខាង​មុខ​ដែល​នៅ​សល់ ៣ ខែ​ទៀត។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​​ជា​មួយ​ ហុងកុង ច្រើន​លើក​ជាង​គេ​​ទាំង​ការ​ប្រកួត​ពាន​រង្វាន់ និង​មិត្តភាព​អន្តរជាតិ​ បើ​ប្រៀប​ធៀប​ជា​មួយ ក្រុម​ជម្រើស​ជាតិ​ផ្សេងៗ។ គិត​ចាប់​ទាំង​ពី​ឆ្នាំ ២០១៦ ​មក​ កម្ពុជា ​បាន​​ប្រកួត​ជា​មួយ ហុងកុង​​ ចំនួន ៧ លើក​មក​ហើយ ប៉ុន្តែមិន​ធ្លាប់​ឈ្នះ​ ហុងកុង​ ឡើយ​ពោល​គឺ​ស្មើ ២ និង​ចាញ់ ៥។

លទ្ធផល​ជួប​គ្នា ៧ លើក​ចុង​ក្រោយ

  • ហុងកុង ៣-០ កម្ពុជា (មិត្តភាព ទី១៥ តុលា ២០២៤)
  • កម្ពុជា ១-១ ហុងកុង (មិត្តភាព ទី៧ កញ្ញា ២០២៣)
  • កម្ពុជា ០-៣ ហុងកុង (AFC Asian Cup ទី១១ មិថុនា ២០២២)
  • ហុងកុង ២-០ កម្ពុជា (ជម្រុះ World Cup ទី១៩ វិច្ឆិកា ២០១៩)
  • កម្ពុជា ១-១  ហុងកុង (ជម្រុះ World Cup ទី៥ តុលា ២០១៩)
  • កម្ពុជា ០-២ ហុងកុង (មិត្តភាពទី៦ តុលា ២០១៦)
  • ហុងកុង ៤-២ កម្ពុជា (មិត្តភាព ទី១ កញ្ញា ២០១៦)

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម