កីឡា
លោក Koji ប្តេជ្ញានាំ ក្រុមកម្ពុជា ឆ្លងឲ្យផុតវគ្គក្នុងពូលពានអាស៊ាន ឆ្នាំនេះ
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Koji Gyotoku ដាក់គោលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ ASEAN Hyundai Cup ឆ្នាំ ២០២៦ ដែលនឹងចាប់ផ្តើមនៅខែកក្កដា និងសីហា។

គ្រូបង្គោលសញ្ជាតិជប៉ុនវ័យ ៦១ ឆ្នាំ បានប្រាប់សារព័ត៌មាន aseanutdfc ថា ៖«ការប្រកួតជើងឯកអាស៊ានចុងក្រោយ ខ្ញុំដឹកនាំប្រកួតក្នុងដីដោយស្មើ ម៉ាឡេស៊ី ២-២ និងឈ្នះ ទីម័រខាងកើត ២-១ ហើយពួកយើងពិតជាធ្វើបានល្អ»។
លោកបានបន្តថា ៖«នៅក្រៅដី យើងចាញ់ សិង្ហបុរី (១-២) ហើយក៏ចាញ់ ថៃ (១-២) តែយើងលេងទល់នឹងថៃ គឺកីឡាករយើងធ្វើបានល្អ ដោយធ្វើឲ្យម្ចាស់ផ្ទះថៃជួបការលំបាកខ្លាំង»។

«សម្រាប់លើកនេះ កីឡាករមានការប្រែប្រួល កីឡាករខ្លះថ្មី ហើយខ្ញុំនឹងព្យាយាមបង្កើតប្រព័ន្ធថ្មីមួយ។ យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ហើយយើងចង់ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ»។ លោក Gyotoku ដែលធ្វើការនៅកម្ពុជាតាំងពីឆ្នាំ ២០១៩ បានបញ្ជាក់។
កម្ពុជាស្ថិតនៅពូល A ដែលប៉ះដៃគូសុទ្ធតែខ្លាំងៗមានដូចជា វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី និងក្រុមជម្រុះឋបមរវាង ព្រុយណេ ឬ ទីម័រខាងកើត។ ស្ថិតនៅក្នុងពូលនេះមហាជនមើលឃើញថា ពិតជាពិបាកខ្លាំងសម្រាប់កម្ពុជាក្នុងការស្វែងរកផ្លូវទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល កម្ពុជា បើកឆាកទទួលម្ចាស់ជើងឯក ៤ សម័យកាល គឺ សិង្ហបុរី នាថ្ងៃទី២៤ ខែកក្កដា នៅរាជធានីភ្នំពេញ និងធ្វើដំណើរទៅជួបក្រុមរងជើងឯក ៦ សម័យកាលគឺ ឥណ្ឌូណេស៊ី នៅថ្ងៃទី៣១ ខែកក្កដា។ នៅថ្ងៃទី៣ ខែសីហា កម្ពុជា ត្រូវទទួល ទីម័រខាងកើត ឬ ព្រុយណេ នៅរាជធានីភ្នំពេញ ហើយចុងក្រោយហោះទៅជួប វៀតណាម នៅទីក្រុងហាណូយ ថ្ងៃទី៧ ខែសីហា។
លោក Gyotoku បានបញ្ជាក់ថា ៖«គោលដៅគឺច្បាស់ណាស់។ ក្រុមកម្ពុជាមិនធ្លាប់ឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលទេ ហើយលើកនេះគឺជាគោលដៅរបស់យើងឆ្លងឲ្យផុត»។

កម្ពុជា ធ្លាប់ចូលរួមប្រកួតពានរង្វាន់អាស៊ានកម្រិតទី១នេះ ១០ លើកហើយ ប៉ុន្តែតែងតែធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលរហូត៕
ប្រែសម្រួល៖ វិរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


