កីឡា
កីឡាករកម្ពុជាសំខាន់ៗច្រើននាក់ កំពុងរបួស ខណៈការប្រកួតអន្តរជាតិច្រើនជិតដល់
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងភារកិច្ចប្រកួតសំខាន់ៗជាច្រើននៅពាក់កណ្តាលឆ្នាំ ២០២៦ ទាំងពានរង្វាន់ និងការប្រកួតមិត្តភាពអន្តរជាតិ ដោយគិតចាប់ពីខែមិថុនាទៅ។

ក្រុមកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្តរជាតិ នាខែក្រោយនេះគឺ ប្រកួតជាមួយ ក្រុមជម្រើសជាតិ ប៊ូតាន នៅថ្ងៃទី៤ ខែមិថុនា និងថ្ងៃទី៩ ខែមិថុនា ប្រកួតជាមួយ ក្រុមកោះ ហុងកុង នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
បន្ទាប់មក កម្ពុជា ត្រូវប្រកួតជើងឯកអាស៊ាន ASEAN Championship ចំនួន ៤ ប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូល ក្នុងនោះធ្វើម្ចាស់ផ្ទះ ទទួល សិង្ហបុរី ថ្ងៃទី២៤ ខែកក្កដា និងធ្វើដំណើរទៅប្រកួតជាមួយ ឥណ្ឌូណេស៊ី ថ្ងៃទី២៧ ខែកក្កដា។ ខែបន្ទាប់ កម្ពុជា ត្រូវទទួលក្រុម ទីម័រខាងកើត ឬ ព្រុយណេ ថ្ងៃទី៣ ខែសីហា និងចុងក្រោយ ធ្វើដំណើរទៅប្រកួតជាមួយ វៀតណាម ថ្ងៃទី៧ ខែសីហា។ ក្រុមកម្ពុជា នឹងមានការប្រកួតពានរង្វាន់ FIFA ASEAN Cup ថែមទៀត។

ប៉ុន្តែបើក្រឡេកមើល កីឡាករជម្រើសជាតិកម្ពុជា នៅក្នុងឆ្នាំ ២០២៦ ហាក់មិនសូវមានល្អប្រសើរឡើយ។ កីឡាករជាច្រើននាក់កំពុងមានបញ្ហារបួសដែលប្រហែលជាមិនអាចចូលរួមប្រកួតជាមួយក្រុមជម្រើសជាតិបាន។ កីឡាករជាច្រើននាក់ធ្វើមិនសូវបានល្អក្នុងលីគកំពូលកម្ពុជា ជាពិសេសពួកគេពិបាកក្នុងការប្រជែងជាមួយកីឡាករបរទេសនៅក្នុងក្រុមជាមួយគ្នា។
កីឡាករចូលសញ្ជាតិកម្ពុជា កាន់ ម៉ូ បានរបួសសរសៃកជើង ATFL ដែលបានអវត្តមានពីក្រុមវិសាខាជាច្រើនខែមកហើយ។ កីឡាករ Takaki Ose មានបញ្ហារបួសកជើងដែលខកខានបង្ហាញខ្លួនឲ្យក្រុម BG Pathum United ជាច្រើនសប្តាហ៍។ កីឡាករ Hikaru Mizuno ក៏មិនសូវល្អបប្រសើរជាមួយក្រុម កងយោធពលខេមរភូមិន្ទ។

ចំណែកកីឡាករ Abdel Kader Coulibaly ក៏មិនបង្ហាញខ្លួនទៀងទាត់ឲ្យក្រុម អង្គរថាយហ្គឺរ ថែមទៀត ហើយកីឡាករ Andres Neito ក៏មិនសូវល្អប្រសើរជាមួយក្រុមចាស់របស់ខ្លួនគឺភ្នំពេញក្រោន បន្ទាប់ពីចាកចេញទៅក្លិបនៅឥណ្ឌូណេស៊ីកន្លះរដូវកាល។

ជាមួយគ្នានេះកីឡាករខ្មែរ-អាមេរិក Nick Taylor ដែលលេងក្លិបថៃ PT Prachuap បានរបួសដៃសរសៃជង្គង់ ACL ដែលត្រូវការព្យាបាលយូរ។ ខ្សែប្រយុទ្ធរបស់ក្រុមកម្ពុជាផ្សេងទៀតនៅរដូវកាលមិនមានកីឡាករណាម្នាក់លេចធ្លោដែរ។ ជាក់ស្តែង សៀង ចន្ធា, ហាវ សុខនេត្រ និង ឃាត់ សុបិន ជាដើម។

ទោះបីជាយ៉ាងណា សម្រាប់តំបន់បម្រើ និងតំបន់ការពារមានល្អប្រសើរច្រើនមានដូចជា សឿយ វិសាល, សារ៉េត គ្រីយ៉ា, សុផល ឌីម៉ង់, មិន រតនៈ, គឹម សុខយុទ្ធ, អ៊ុក សុវណ្ណ, ឡេង ណូរ៉ា, ប៉ុង សាំយូអែល និង យូឌៃ អូកាវ៉ា ជាដើម។

បន្ទាប់ពីចប់ការប្រកួតអន្តរជាតិ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងនឹងបញ្ជូនក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់នៅប្រទេសជប៉ុនមួយរយៈពេលខ្លីដើម្បីត្រៀមខ្លួនប្រកួតពានរង្វាន់ ASEAN Championship៕



អត្ថបទ៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


