កីឡា
សប្បាយមើល! កម្ពុជា ប្រកួតមិត្តភាពអន្តរជាតិ ២ សប្តាហ៍ជាប់គ្នានៅអូឡាំពិក ខែក្រោយ
សហព័ន្ធបាល់ទាត់ កម្ពុជា (FFC) បានប្រកាសជាផ្លូវការអំពីក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា នឹងមានការប្រកួតមិត្តភាពអន្តរជាតិចំនួន ២ ប្រកួតនៅខែក្រោយ ដើម្បីកម្តៅសាច់ដុំត្រៀមការប្រកួតពាន ASEAN Championship ឆ្នាំ ២០២៦។

ក្រុមគោព្រៃ កម្ពុជា នឹងមានការប្រកួតមិត្តភាព ២ ប្រកួតនៅពហុកីឡដ្ឋានជាតិ អូឡាំពិក ក្នុងទឹកដីកម្ពុជា។ នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២៦ កម្ពុជា នឹងប្រកួតមមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិ ប៊ូតាន ដែលជាក្រុមមានចំណាត់ថ្នាក់ក្នុង FIFA លេខ ១៨៦។ ចំណែកមួយប្រកួតទៀត នៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៦ នឹងត្រូវជួបក្រុមជម្រើសកោះ ហុងកុង ដែលមានចំណាត់ថ្នាក់ក្នុង FIFA លេខ ១៥៥។

ការប្រកួតមិត្តភាពនាខែក្រោយនេះ គឺជាការត្រឡប់មកវិញរបស់ជម្រើសជាតិ កម្ពុជា បន្ទាប់ពីប្រកួតចុងក្រោយទល់នឹងក្រុមជម្រើសជាតិ ហុងកុង កាលពីខែ វិច្ឆិកា ឆ្នាំ ២០២៥។ ការប្រកួត ២ ប្រកួតនេះរបស់ជម្រើសជាតិ កម្ពុជា គឺមិនមែនជាការប្រកួតមិត្តភាពធម្មតានោះទេ ប៉ន្តែជាការប្រមូលផ្តុំកីឡាករ ដើម្បីប្រកួតកម្តៅសាច់ដុំត្រៀមពាន ASEAN Championship ដែលចាប់ផ្តើមពីថ្ងៃទី ២៤ ខែ កក្កដា ដល់ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៦៕៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


