ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ការជ្រើសរើស មន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀង ជាផ្នែកមួយនៃការកែលម្អប្រព័ន្ធការងារ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ជាផ្នែកមួយនៃការកែលម្អការងារពីប្រព័ន្ធអាជីព ទៅជាប្រព័ន្ធនិយោជន៍ស្របតាមនិន្នាការពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការនៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី«ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ» នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
ក្រោយពីស្តាប់របាយការណ៍បូកសរុបសិក្ខាសាលាពិគ្រោះយោបល់ដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃកន្លងមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចក្ខុវិស័យ និងគំនិតផ្តួចផ្តើមដំបូងបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងបានតម្រង់ទិសការដឹកនាំការងារកែទម្រង់រដ្ឋបាលសាធារណៈ ឆ្ពោះទៅកាន់ការ គ្រប់គ្រងមុខងារសាធារណៈផ្អែកលើសមិទ្ធកម្ម និងការកែទម្រង់ស្ថាប័នសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមបន្តថា ការគ្រប់គ្រងមុខងារសាធារណៈផ្អែកលើសមិទ្ធកម្ម នឹងជួយគាំទ្រដោយផ្ទាល់ ដល់ការពង្រឹងសមត្ថភាពស្ថាប័ន ការបង្កើនផលិតភាពការងារ និងការពង្រឹងប្រសិទ្ធភាពក្នុង ការគ្រប់គ្រងធនធានមនុស្សនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការដ្ឋានកំណែទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបញ្ជាក់ថា កិច្ចការនេះ បាននឹងកំពុងដើរស្របគ្នានឹងនិន្នាការពិភពលោកក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈបែបបុរាណ ឬហៅថាប្រព័ន្ធអាជីព ឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈ បែបនិយោជន៍ ដែលមានលក្ខណៈ ដូចគ្នានឹងទៅការអនុវត្ត ក្នុងប្រទេសជឿនលឿនដទៃទៀតលើសកលលោក (ឧទាហរណ៍ ដូចជាប្រទេសបារាំង ជាដើម)។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដល់អង្គសិក្ខាសាលាផងដែរថា លិខិតបទដ្ឋានគតិយុត្តដែល កំពុងពិគ្រោះយោបល់តាក់តែងរៀបចំនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានណែនាំដោយផ្ទាល់ដល់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមផ្ទាល់ឱ្យរៀបចំធ្វើការជ្រើសរើស មន្ត្រីជំនាញបច្ចេកទេសសុខាភិបាលផ្អែកលើ «កិច្ចព្រមព្រៀងការងារ» សម្រាប់បម្រើការងារនៅតាមអង្គភាពសុខាភិបាល មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព នៅតាមភូមិ-ឃុំ នៅទូទាំងប្រទេស ដើម្បីធានាការផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងប្រសិទ្ធភាព ជូនប្រជាពលរដ្ឋខ្មែរ។

ក្រោយពីទទួលបានធាតុចូល និងការបូកសរុបការងារបច្ចេកទេស ក្រសួងមុខងារសាធារណៈ នឹងរៀបចំជាព្រះរាជក្រឹត្យស្តីពី គោលការណ៍រួមក្នុងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ រួមជាមួយ និយាមនីតិវិធីប្រតិបត្តិស្តីពីការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលត្រូវដាក់ឱ្យអនុវត្តគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយចាប់ផ្តើមជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ មុនគេនៅចុងឆ្នាំ២០២៤ នេះ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


