ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅនីហ្សេរីយ៉ាប៉ះពាល់មនុស្សជាង២០ម៉ឺននាក់និងយ៉ាងតិច១៧០បាត់បង់ជីវិត
CNN នៅថ្ងៃទី២៩ខែសីហា បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១៧០នាក់បានស្លាប់ និងជាង២០ម៉ឺននាក់ផ្សេងទៀតត្រូវបានជម្លៀសចេញបន្ទាប់ពីមានទឹកជំនន់ជាច្រើនសប្តាហ៍ ខណៈប្រទេសនីហ្សេរីយ៉ាដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិកប្រឈមគ្រោះធម្មជាតិដ៏អាក្រក់។

យោងការផ្សាយនោះ អាជ្ញាធរគ្រប់គ្រងគ្រាអាសន្នជាតិ (NEMA) បានឱ្យដឹងថា ភាគខាងជើងប្រទេសនីហ្សេរីយ៉ាបានរងការវាយប្រហារដោយទឹកជំនន់យ៉ាងខ្លាំងបំផុត ខណៈផ្នែកផ្សេងទៀតនៃប្រទេសនេះក៏នៅតែស្ថិតក្នុងហានិភ័យនៅឡើយ ចំពេលមានភ្លៀងធ្លាក់ខ្លាំង និងការកើនឡើងកម្រិតទឹកទន្លេធំជាងគេចំនួនពីរគឺទន្លេ Niger និងទន្លេ Benue។
កាលពីសប្តាហ៍មុន ទីភ្នាក់ងារសេវាជលសាស្ត្រនីហ្សេរីយ៉ា (NIHSA) បានព្រមានថា ទឹកជន់លិចពីប្រទេសម៉ាលី នឹងហូរចូលទៅក្នុងប្រទេសនីហ្សេរីយ៉ា ខណៈពេលដែលអាជ្ញាធរជំរុញឱ្យពលរដ្ឋដែលមានទីតាំងនៅតាមដងទន្លេNiger ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ចំណែកទីភ្នាក់ងារឧតុនិយមរបស់ប្រទេស NIMET ក៏បានព្រមានអំពីហានិភ័យនៃទឹកជំនន់ភ្លាមៗនៅទូទាំងប្រទេសផងដែរ។

ទោះបីជាផ្នែកខ្លះនៃប្រទេសនីហ្សេរីយ៉ា ងាយនឹងជន់លិចក្នុងរដូវវស្សាក៏ដោយ ប៉ុន្តែទឹកជំនន់នៅឆ្នាំនេះត្រូវបានរាយការណ៍ថា បានកើតឡើងនៅក្នុងតំបន់ដែលវាកម្រមានពីមុនមក។ ដោយសារតែការប្រែប្រួលអាកាសធាតុតំបន់មួយចំនួនដែលពីមុនមិនងាយរងគ្រោះទឹកជំនន់តែពេលនេះកំពុងជួបប្រទះនឹងទឹកជំនន់។
ទឹកជំនន់នាពេលថ្មីៗនេះបានធ្វើឱ្យមនុស្សជិត ២០០០នាក់បានរងរបួស និងបានបំផ្លាញដីស្រែជាង ១០ម៉ឹនហិកតា។ នេះបើយោងតាមទិន្នន័យចុងក្រោយពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ។
កាលពីឆ្នាំ ២០២២ មនុស្សជាង 600នាក់បានស្លាប់នៅក្នុងទឹកជំនន់នៅទូទាំងប្រទេសដែលជាចំនួនអ្នកស្លាប់ដ៏ច្រើននិងជាកំណត់ត្រាដ៏អាក្រក់បំផុតនៅក្នុងប្រទេសអាហ្វ្រិកខាងលិចក្នុងរយៈពេលជាងមួយទសវត្សរ៍។
យ៉ាងណាមិញមិនត្រឹមតែប្រទេសនីហ្សេរីយ៉ាប៉ុណ្ណោះទេ ប្រទេសដូចជាយេម៉ែន ប្រទេសស៊ូដង់ ឥណ្ឌា បង់ក្លាដែល និង ប៉ាកគីស្ងានក៏កំពុងជួបប្រទះនូវគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរផងដែរ ខណៈដែលការប្រែប្រួលអាកាសធាតុជុំវិញពិភពលោកកាន់តែអាក្រក់ទៅៗ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


