Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ផ្ទុះជម្លោះផ្ទៃក្នុង ឈានដល់បណ្តេញមេទ័ពអាកាស ក្រោយ F-16 ធ្លាក់

បានផុស

នៅ

BBC បានចុះផ្សាយនៅថ្ងៃសៅរ៍ទី៣១ខែសីហាឆ្នាំ២០២៤ថា ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានបណ្តេញមេទ័ពអាកាស Nikolay Oleshchuk ចេញពីតំណែង ហើយរដ្ឋាភិបាលទីក្រុងកៀវក៏កើតជម្លោះផ្ទៃក្នុងផងដែរ បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះចម្បាំង F-16។

លោក Vladimir Zelensky (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍ យន្តហោះដែលផ្តល់ដោយអាមេរិកមួយគ្រឿង បានធ្លាក់កាលពីថ្ងៃចន្ទ ដោយសម្លាប់ទាំងពីឡុតឈ្មោះ Aleksey ‘Moonfish’ Mes ផងដែរ ប៉ុន្តែទីក្រុងកៀវ បានលាក់ព័ត៌មាននេះរហូតដល់ថ្ងៃព្រហស្បតិ៍ទើបទម្លាយ។

មេដឹកនាំអ៊ុយក្រែន មិនប្រាប់ហេតុផលជុំវិញការបណ្តេញនេះទេ ប៉ុន្តែបច្ចុប្បន្ន មានការជជែកគ្នាបែកផ្សែងក្នុងជួររដ្ឋាភិបាលលោក Zelensky ដោយអ្នកនយោបាយម្នាក់ឈ្មោះ Mariana Bezuhla នៅក្នុងគណៈកម្មការការពារសភា បានចេញមុខអះអាងថា យន្តហោះ F-16 នោះ គឺត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាស Patriot របស់អ៊ុយក្រែនខ្លួនឯង។

លោក Nikolay Oleshchuk (រូបថត៖ Getty)

ការចោទប្រកាន់បែបនេះហើយ ទើបឈានដល់ការឈ្លោះប្រកែកគ្នា ដល់ថ្នាក់លោក Oleshchuk ស្តីបន្ទោសចំៗថា លោកស្រី Bezuhla មើលងាយមើលថោកថ្នាក់ដឹកនាំយោធា។ ជាការឆ្លើយតបក្តៅៗ លោកស្រី Bezuhla អះអាងថា អ្នកមិនអាចយកភ្លើងខ្ចប់ក្រដាសបានឡើយ។

សូមបញ្ជាក់ថា នេះមិនមែនលើកដំបូងទេ ដែលលោក Zelensky បណ្តេញមេទ័ពចេញពីតំណែង ចាប់តាំងពីប្រទេសរុស្ស៊ី បានប្រតិបត្តិការសឹកពេញទំហឹងនៅក្នុងខែកុម្ភៈឆ្នាំ២០២២។

តួយ៉ាង នៅក្នុងខែកុម្ភៈឆ្នាំនេះ លោកបានបណ្តេញអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធគឺលោក Valerii Zaluzhnyi ហើយកាលពីខែមិថុនា លោកក៏បណ្តេញឧត្តមសេនីយ៍ឯក Yuriy Sodol ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន បញ្ជាក់ពីការធ្លាក់យន្តហោះចម្បាំង F-16 ទី១ ស្លាប់ទាំងពីឡុតម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម