Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បញ្ជាក់ពីការធ្លាក់យន្តហោះចម្បាំង F-16 ទី១ ស្លាប់ទាំងពីឡុតម្នាក់

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Wall Street Journal នៅថ្ងៃសុក្រទី៣០ខែសីហាឆ្នាំ២០២៤ ទីក្រុងកៀវ បានបញ្ជាក់ពីការធ្លាក់យន្តហោះចម្បាំង F-16 មួយគ្រឿងដំបូង ហើយពីឡុតក៏បាត់បង់ជីវិតផងដែរ។

យន្តហោះចម្បាំង F-16 (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេទ័ពអ៊ុយក្រែននិយាយថា “យើងបាត់ទំនាក់ទំនងជាមួយយន្តហោះ ពេលវាដេញតាមគោលដៅ ហើយយើងដឹងថា យន្តហោះបានធ្លាក់ចំណែកអ្នកបើក ត្រូវបាត់បង់ជីវិត”។

តាមការបញ្ជាក់, ពីឡុតនោះមានឈ្មោះ Aleksey Mes ឬរហស្សនាម Moonfish ដែលទទួលការបណ្តុះបណ្តាលនៅលោកខាងលិច។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ច្បាស់ទេថាតើ យន្តហោះធ្លាក់នៅតំបន់ណា និងធ្លាក់ដោយសារបញ្ហាបច្ចេកទេសឬត្រូវរុស្ស៊ីបាញ់ទម្លាក់ ប៉ុន្តែពេលនេះក្រសួងការពារជាតិអ៊ុយក្រែន បានបង្កើតគណៈកម្មការពិសេសមួយហើយ ដើម្បីស៊ើបអង្កេតឧប្បត្តិហេតុនេះ។

ពីឡុត Aleksey Mes (រូបថត៖ X)

សូមបញ្ជាក់ថា យន្តហោះចម្បាំង​ផលិត​ដោយ​អាមេរិក​មួយចំនួន បាន​បញ្ជូន​ទៅ​ឲ្យទីក្រុងកៀវ ​កាលពី​ដើម​ខែ​នេះ ខណៈមេដឹកនាំអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី អះអាងថា យន្តហោះទាំងនោះ បានបង្ហាញឥទ្ធិពលរបស់ខ្លួន អំឡុងការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី ប៉ុន្មានថ្ងៃមុន។

ត្បិតសមាជិកនៃសម្ព័ន្ធ F-16 របស់អង្គការណាតូ សន្យាផ្តល់យន្តហោះរាប់សិបគ្រឿង ទៅឲ្យទីក្រុងកៀវក៏ដោយ ប៉ុន្តែមកទល់ពេលនេះ មានយន្តហោះតែ៦គ្រឿងប៉ុណ្ណោះ ដែលអ៊ុយក្រែនទទួលបាន។

យ៉ាងណាមិញ ទីក្រុងមូស្គូព្រមានហើយព្រមានទៀតថា F-16 គ្មានលទ្ធភាពអ្វី ជួយឲ្យអ៊ុយក្រែនទទួលបានផ្លែផ្កាក្នុងសង្គ្រាមនេះទេ ហើយវានឹងត្រូវរុស្ស៊ីកម្ទេចចោល ដូចសព្វាវុធដែលលោកខាងលិចជួយអ៊ុយក្រែន ផ្សេងទៀតអ៊ីចឹងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន ចាប់ផ្ដើម​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង F-16 ​ប្រើប្រាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម