សេដ្ឋកិច្ច
សហគមន៍មួយ កែច្នៃស្លឹកគ្រៃ ចេញជាប្រេងរឹតធម្មជាតិ បង្កើនចំណូលជួយកសិករក្នុងមូលដ្ឋាន
សហគមន៍មួយ ដែលមានទីតាំងស្ថិតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានកែច្នៃស្លឹកគ្រៃ ចេញជាប្រេងសម្រាប់រឹតបែបធម្មជាតិសម្រាប់ដាក់លក់ទៅកាន់ទីផ្សារក្នុងស្រុក បង្កើនប្រាក់ចំណូលជួយកសិករក្នុងមូលដ្ឋាន និងគ្រោងនាំចេញទៅក្រៅប្រទេស។

កញ្ញា លីម លីនណា បុគ្គលិកផ្នែកទីផ្សារ នៃសហគមន៍សំបូរមានជ័យ បានប្រាប់ កម្ពុជាថ្មី ថា សហគមន៍របស់កញ្ញា ក្រៅពីការផ្គត់ផ្គង់បន្លែ និងផ្លែឈើ សហគមន៍ ក៏បានផលិតជាប្រេងស្លឹកគ្រៃ ដែលជាផលិតគោលមួយរបស់សហគមន៍ផងដែរ។

កញ្ញា បន្តថា សម្រាប់ពេលបច្ចុប្បន្នសហគមន៍ ក៏បានគ្រោងនាំចេញផលិតផលប្រេងស្លឹកគ្រៃនេះ ចេញទៅលក់នៅក្រៅប្រទេស ដោយសហគមន៍កំពុងតែបានសិក្សាជាមួយក្រសួងពាណិជ្ជកម្មដើម្បីជួយសម្រួល ក្នុងការនាំចេញផលិតផលរបស់សហគមន៍ទៅកាន់ឆាកអន្តរជាតិ។

កញ្ញា លីម លីនណា បានប្រាប់ឱ្យដឹងទៀតថា មូលហេតុដែលសហគមន៍បានផលិតប្រេងស្លឹកគ្រៃនេះឡើងមក ដោយសារតែដំបូងឡើយ សហគមន៍មើលឃើញថាកសិករ ភាគច្រើនបាននាំគ្នាដាំដើមស្លឹកគ្រៃសម្រាប់លក់ ប៉ុន្តែស្លឹករបស់វាវិញ មិនទាន់អាចយកទៅប្រើប្រាស់ ឬផលិតអ្វីផ្សេងបាននោះទេ ក្រៅតែពីទុកចោល ម្ល៉ោះហើយ ទើបសហគមន៍បានសម្រេចកែច្នៃស្លឹកគ្រៃរបស់កសិករទាំងនេះ សម្រាប់ធ្វើប្រេងរឹតបែបធម្មជាតិ ដោយឱ្យកសិករយកស្លឹកដែលនៅសល់ទាំងនេះ ទៅដាក់ហាសឱ្យស្ងួត ដើម្បីយកថ្លឹងគីឡូលក់មកកាន់សហគមន៍ ចម្រាញ់ធ្វើប្រេងស្លឹកគ្រៃ។

សម្រាប់អត្ថប្រយោជន៍របស់ប្រេងស្លឹកគ្រៃនេះដែរ កញ្ញា លីម លីនណា បានបញ្ជាក់ដែរថា វាមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់សុខភាពមនុស្សដូចជា៖ ព្យាបាលជំងឺផ្ដាសាយ កាត់ក្លិនមិនល្អពីក្នុងរថយន្ត និងបន្ទប់ទឹក ការពារសត្វល្អិតតិចឬខាំ ជាដើម។

កញ្ញា លីម លីនណា ក៏បានប្រាប់ឱ្យដឹងទៀតថា សមគមន៍សំបូរមានជ័យ របស់កញ្ញា នាពេលខាងមុខនេះ ក៏គ្រោងនឹងវិវត្តខ្លួនទៅជាសហគមន៍ទំនើបមួយ ដោយទទួលបានការណែនាំ និងការឧបត្ថម្ភផ្ទះសំណាញ់សម្រាប់ការធ្វើកសិកម្មផ្សេងៗ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គួរជម្រាបដែរថា កាលពីថ្មីៗនេះ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានចូលរួមផ្សព្វផ្សាយពីការធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេស ដើម្បីប្រកួតប្រជែងលើទីផ្សារ និងទទួលបានតម្លៃខ្ពស់ ដោយក្រសួងជាអ្នករកទីផ្សារជូនជាមួយសហគមន៍សំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ផងដែរ៕

អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ