ព័ត៌មានអន្ដរជាតិ
ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម វៀតណាមរៀបចំពិធីបុណ្យផ្លែឈើដំបូងនៅចិន
ដើម្បីជាផ្នែកមួយនៃការលើកកម្ពស់ពាណិជ្ជកម្មវៀតណាមលើទីផ្សារចិន វៀតណាមនឹងរៀបចំពិធីបុណ្យផ្លែឈើវៀតណាមជាលើកដំបូងនៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែកញ្ញា ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) នឹងសម្របសម្រួលជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ដើម្បីរៀបចំពិធីបុណ្យនេះ ដោយមានជំនួយពីស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន សមាគមន៍បន្លែ និងផ្លែឈើវៀតណាម និងដៃគូចិនផ្សេងៗ។
ពិធីបុណ្យនេះ នឹងក្លាយជាព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់វៀតណាមនៅលើទីផ្សារប្រទេសចិន ដោយដាក់ជូននូវផ្លែឈើស្រស់ បន្លែ រួមជាមួយនឹងផលិតផលកែច្នៃដែលនាំចូលជាផ្លូវការក្នុងប្រទេសចិន។ MoIT បាននិយាយថា គោលបំណងនៃពិធីបុណ្យក្រុងប៉េកាំងគឺដើម្បីផ្សព្វផ្សាយម៉ាកយីហោ និងកេរ្តិ៍ឈ្មោះនៃផ្លែឈើត្រូពិចដែលមានរសជាតិឆ្ងាញ់ និងជីវជាតិរបស់វៀតណាម ទាក់ទាញការចាប់អារម្មណ៍ និងការចូលរួមរបស់សហគ្រាសចិន និងអន្តរជាតិជាច្រើន។

ស្ថិតិបង្ហាញថា តម្លៃនៃការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាម បានឈានដល់ ៣,៣៣ ប៊ីលានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដោយកើនឡើង ២៤,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ចំណូលនៃការនាំចេញបន្លែ និងផ្លែឈើវៀតណាមទៅកាន់ប្រទេសចិន បានឈានដល់ ២,១ ប៊ីលានដុល្លារ ស្មើនឹង ៦៤ ភាគរយនៃទំហំនាំចេញសរុប។
ទោះបីជាយ៉ាងណាក៏ដោយ នាពេលកន្លងមក ផ្លែឈើរបស់វៀតណាមភាគច្រើនត្រូវបាននាំចេញតាមរយៈពាណិជ្ជកម្មតាមព្រំដែន ពាណិជ្ជកម្មក្រៅផ្លូវការ និងដោយផ្ទាល់ទៅកាន់ខេត្តភាគខាងត្បូងនៃប្រទេសចិនជាប់ព្រំដែនវៀតណាមដូចជាខេត្តចិន Guangxi និង Yunnan ជាដើម។ MoIT បាននិយាយថា ដើម្បីអភិវឌ្ឍការនាំចេញប្រកបដោយនិរន្តរភាព និងទទួលបានតម្លៃកាន់តែខ្ពស់ ខណៈផ្សារភ្ជាប់ទីផ្សារចិនកាន់តែស៊ីជម្រៅ ការនាំចេញផ្លែឈើរបស់វៀតណាមចាំបាច់ត្រូវផ្លាស់ប្តូរទៅកាន់បណ្តាញផ្លូវការ និងបង្កើនការផ្សព្វផ្សាយម៉ាកយីហោ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


