ចរាចរណ៍
រថយន្ដដឹកកម្មកររោងចក្រក្រឡាប់ផ្ងារជើងរបួសធ្ងន់ស្រាល៥០នាក់
កម្មករកម្មការិនីរោងចក្រចំនួន៥០នាក់បានរងរបួសធ្ងន់ស្រាល ខណៈដែលជិះរថយន្ដចេញពីបំពេញការងារត្រឡប់ទៅលំនៅស្ថានវិញ។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៤និង៥៥នាទីរសៀល នៅចំណុចភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកកម្មករកម្មការិនីមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប 3A.0557 បើកបរទិសដៅពីជើងទៅត្បូង ដោយដឹកកម្មករកម្មការិនី ណែនពេញទ្រុងរថយន្ត។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង ចាក់ចោលកម្មករកម្មការិនីទៅក្នុងស្រែបង្កឲ្យរងរបួសធ្ងន់៥នាក់ និងអ្នកផ្សេងទៀតរងរបួសស្រាល។

ប្រភពបានបន្តថា អ្នកបើកបររថយន្តឈ្មោះ ជា ផារី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង មុខរបរបើកបររថយន្តដឹកកម្មករកម្មការនីរោងចក្រ។
ប្រភពបន្តទៀតថា ក្រោយពីគ្រោះថ្នាក់ភ្លាមសមត្ថកិច្ចបានហៅរថយន្តសាមុយដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យពន្លឺបូព៌ាបាវិត ក្រុងបាវិត ដើម្បីសង្គ្រោះព្យាបាល។

ជនរងគ្រោះ ទី១,ឈ្មោះហឿ គឹមឡៃ ភេទស្រីអាយុ២៩ឆ្នាំជនជាតិខ្មែរ រស់នៅភូមិដូនទៃ ឃុំទួលស្តីស្រុកចន្ទ្រាខេត្តស្វាយរៀង មុខរបរកម្មកររោងចក្រស្តឹតថេក រងរបួសធ្ងន់។ ២,ឈ្មោះពៅ សាវី ភេទស្រីអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះឬស្សី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង មុខរបរកម្មកររោងចក្រស៊ួតដា រងរបួសធ្ងន់។ ៣,ឈ្មោះហួយ ចាន់ថន ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាដេវ ឃុំមេថ្ងកស្រុកចន្ទ្រា ខេត្តស្វាយរៀង មុខរបរកម្មកររោងចក្រជីហួ រងរបួសធ្ងន់។ ៤,ឈ្មោះឡុង ធីដា ភេទស្រីអាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដចេក ឃុំសំរោងស្រុកចន្ទ្រា ខេត្តស្វាយរៀងមុខរបរកម្មកររោងចក្រតូវ៉ា រងរបួសធ្ងន់។ ៥,ឈ្មោះម៉ៅ ប៊ុន្នី ភេទស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដចេក ឃុំសំរោងស្រុកចន្ទ្រា ខេត្តស្វាយរៀងមុខរបរកម្មកររោងចក្រជីហ្វា រងរបួសធ្ងន់។ ចំណែកកម្មករកម្មការនី៤៥នាក់ផ្សេងទៀតរបួសស្រាលៗគ្រាន់តែរលាត់ដៃជើងពកក្បាល ត្រូវបានយករថយន្តមកសាងដឹកបន្តដំណើរទៅផ្ទះរៀងៗខ្លួន។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោក លឹម សៀងហេង អភិបាលក្រុងបាវិត ក៏បានដឹកនាំមន្ត្រីក្រោមឱវាទមកសួរសុខទុក្ខជនរងគ្រោះនិងផ្ដល់ថវិការមួយចំនួនផងដែរ។ ក្នុងករណីនេះសមត្ថកិច្ចសន្និដ្ឋានថា មូលហេតុ:រថយន្តដឹកកម្មករនេះ ដាច់ម៉ែត្រចង្កូត៕
អត្ថបទ ៖ អ៊ុង ភក្ដី


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


