Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ដើរតួជាអ្នកជំងឺចុះទៅទទួលសេវានៅមណ្ឌលសុខភាពមួយ ក្នុងខេត្តសៀមរាប ដោយមិនជូនដំណឹងជាមុន

បានផុស

នៅ

នា​ឱកាស​ធ្វើដំណើរ​ពី​ខេត្តសៀមរាប​ត្រឡប់​មកកាន់​រាជធានី​ភ្នំពេញ​វិញ​ លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ប្រតិភូ​ បាន​ឆ្លៀត​អញ្ជើញ​សាកល្បង​ចុះ​ទៅ​ទទួល​ការ​បម្រើ​សេវា និង​ឆ្លៀត​ពិនិត្យ​មណ្ឌល​សុខភាព​ខ្ចាស់​ នៃ​ខេត្ត​សៀមរាប​ ដោយ​មិន​បាន​ជូនដំណឹង​ជាមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ចុះ​នោះ លោក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ម្នាក់ បាន​ដើរតួ​ជា​អ្នកជំងឺ ​ទៅ​ទទួល​ការបម្រើ​សេវា​ពិនិត្យ​សុខភាព ដើម្បី​ជា​ការ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ដោយផ្ទាល់ និង​សង្កេតមើល​ពី​ដំណើរការ​បម្រើ​សេវា ទាំង​ការទទួល​ភារកិច្ច​ប្រចាំការ​ ២៤​ ម៉ោង ទាំង​ការ​បដិសណ្ឋារកិច្ច អនាម័យ និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​សុខាភិបាល ជាពិសេស​សមត្ថភាព​ផ្នែក​បច្ចេកទេស​ នៃ​ការ​ផ្តល់​សេវា។

ជា​ការ​សង្កេតឃើញ លោក​រដ្ឋមន្ត្រី បានផ្តល់​ជូន​ជា​ព័ត៌មាន​ត្រឡប់ អំពី​ចំណុច​កង្វះខាត​ដែលជា​គន្លឹះ​សំខាន់ៗ ក្នុងការ​នាំមក​នូវ​ការ​បម្រែបម្រួល​កាន់តែ​ល្អ អំពី​ប្រសិទ្ធភាព​ការងារ ជាពិសេស​នឹង​នាំមក​នូវ​ការ​សាទរ ពេញចិត្ត​ពេញ​ថ្លើម ពី​អ្នកជំងឺ និង​ក្រុមគ្រួសារ។

លោក​រដ្ឋមន្ត្រី​ បាន​សង្កត់ធ្ងន់​លើ​សុឆន្ទៈ​ទទួលខុសត្រូវ​ខ្ពស់​របស់​ប្រធាន​មណ្ឌល​, ភាព​រវៀសរវៃ សមត្ថភាព​ចុះ​សង្កេត​ទៀងទាត់ និង​ពិនិត្យ​ឱ្យ​ដល់​ជម្រៅ និង​គ្រប់​ទិដ្ឋភាព ​នៃ​ដំណើរការ​សេវា ពី​កម្រិត​ដឹកនាំ​បន្តបន្ទាប់ កម្រិត​ស្រុក​ប្រតិបត្តិ​-​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត ដែល​ចូលរួម​បញ្ជាក់​ដោយ​កម្រិត​ដឹកនាំ ​នៃ​ក្រសួងសុខាភិបាល ​និង​សមត្ថភាព ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​គ្រប់​កម្រិត​លើ​ការ​ថែរក្សា​-​សន្សំ​ធនធាន និង​ប្រើប្រាស់​ធនធាន ឱ្យ​បាន​សុក្រឹត​បំផុត រាប់ទាំង​មូលធន​មនុស្ស ទាំង​សម្ភារៈ​បរិក្ខារ ទាំង​សំណង់​អគារ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម