ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ប្រើប្រាស់អេស្កាវ៉ាទ័រឈូសឆាយដី សម្អាតផ្លូវ តាមបណ្ដោយផ្លូវជាតិលេខ ៥ ងាយស្រួលពលរដ្ឋធ្វើដំណើរ
រដ្ឋបាលខណ្ឌឫស្សីកែវ បានយកចិត្តទុកដាក់អំពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យតាមដងផ្លូវសាធារណៈ និងឈូសឆាយដីឲ្យមានរបៀបរៀបរយ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ។

ជាក់ស្ដែងកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ ម្សិលមិញនេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រើប្រាស់អេស្កាវ៉ាទ័រឈូសឆាយដីសម្អាតផ្លូវតាមបណ្ដោយផ្លូវជាតិលេខ ៥ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ និងបង្កើនសោភ័ណភាពតាមដងផ្លូវ។
នាឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានចុះពិនិត្យទីតាំងដីមួយកន្លែងដែលសង់របងស័ង្កសីខ្វះការប្រុងប្រយ័ត្ន អាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរពេលមានខ្យល់កន្ត្រាក់ខ្លាំង។ លោកអភិបាលខណ្ឌ បានណែនាំដល់ម្ចាស់ទីតាំង ត្រូវសង់របងឲ្យបានរឹងមាំល្អ ធានាសុវត្ថិភាព ជៀសវាងមានបញ្ហាពេលមានគ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

សូមបញ្ជាក់ថា បញ្ហាសណ្ដាប់ធ្នាប់នេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែក្រើនរំលឹកដល់អាជ្ញាធរតាមមូលដ្ឋានទាំង ១៤ ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ដើម្បីរំដោះចិញ្ចើមផ្លូវសាធារណៈដែលប្រជាពលរដ្ឋមួយចំនួនតែងតែយកបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់ ជាពិសេសបង្កការកកស្ទះចរាចរណ៍ ឬ បាត់បង់សណ្ដាប់ធ្នាប់ជាដើម៕
អត្ថបទ ៖ ម៉េង







-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


