ព័ត៌មានជាតិ
ក្រសួងសុខាភិបាលពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាលដើម្បីផ្តល់សេវាថែទាំសុខភាពកាន់តែប្រសើរ
ក្រសួងសុខាភិបាលបានបើកសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាលឆ្នាំ២០២៤ ក្រោមប្រធានបទ
“ពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាល”រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៤ និង២៥តុលា ឆ្នាំ២០២៤ ដើម្បីផ្តល់សេវាថែទាំសុខភាពកាន់តែប្រសើរ។

ថ្លែងបើកសន្និសីទជាតិស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាលនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ លោកសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាលបានឱ្យដឹងថា សន្និសីទជាតិនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ឱកាសជូនសាស្ត្រា
ចារ្យ គ្រូបង្រៀនក្នុងវិស័យសុខាភិបាលអាចសិក្សាពីវិធីសាស្ត្រសិក្សាជាក្រុមដើម្បីជាអាចយកមកអនុវត្តនៅតាមគ្រឹះស្ថានបណ្តុះបណ្តាល។
ផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍ទៅលើការអប់រំអន្តរវិជ្ជាជីវៈក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល ទំនើបកម្មនៃប្រព័ន្ធឌីជីថលក្នុងការរៀន និងបង្រៀនក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាលការបង្កើតឧបករណ៍វាយតម្លៃដើម្បីបំពេញតាមការអប់រំផ្អែកលើសមត្ថភាព និងសីលធម៌ និងវិជ្ជាជីវៈសុខាភិបាលក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល។

គួរបញ្ជាក់ផងដែរថា សន្និសីទនេះមានការអញ្ជើញចូលរួមដោយលោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការពិនិត្យវាយតម្លៃលើលទ្ធផលការងាររបស់មន្ត្រីបង្គោលនៃគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាលថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈទាំង៥មន្ទីរសុខាភិបាលរាជធានី ខេត្ត សមាគមវិជ្ជាជីវៈសុខាភិបាល ដៃគូអភិវឌ្ឍសាស្រ្តាចារ្យ គ្រូបង្រៀនមកពីគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន សរុបចំនួន ៣០០រូប។

សន្និសីទនេះមានវាគ្មិនជាតិ ចំនួន០៦រូប និងអន្តរជាតិចំនួន០៧រូប ក្នុងនោះវាគ្មិនជាតិអញ្ជើញមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ និងសាកលវិទ្យាល័យអន្តរជាតិ។ វាគ្មិនអន្តរជាតិអញ្ជើញមកពីសហរដ្ឋអាមេរិកបែលហ្សិក ជប៉ុន សឹង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាម៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


