ព័ត៌មានអន្ដរជាតិ
រុស្ស៊ីចោទបស្ចឹមប្រទេសព្យាយាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចោទក្រុមបស្ចឹមប្រទេសអំពីការប៉ុនប៉ងជ្រៀតជ្រៀកផ្នែកបច្ចេកវិទ្យាលើប្រទេសរុស្ស៊ី ខណៈដែលប្រទេសនេះកំពុងធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនចាប់តាំងពីឆ្នាំ២០២២។

ថ្លែងតាមវីដេអូស្វាគមន៍អ្នកចូលរួមក្នុងសន្និសីទស្តីពីទំនាក់ទំនងអន្តរជាតិឌីជីថល២០២៤ «Digital International Relations 2024» ដែលធ្វើឡើងនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋ Moscow លោក Lavrov បានលើកឡើងថា បណ្តាប្រទេសលោកខាងលិចបន្តការប៉ុនប៉ងរបស់ពួកគេក្នុងការជ្រៀតជ្រែក នៅក្នុងតំបន់ឌីជីថលរបស់រុស្ស៊ី ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រុស្ស៊ី។
យោងការដកស្រង់របស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ខណៈពេលដែលបើកឱកាសបន្ថែម បច្ចេកវិជ្ជាទំនើប «ក៏ផ្តល់នូវហានិភ័យយ៉ាងច្រើនផងដែរ»។
លោក Lavrov បានសង្កត់ធ្ងន់ថា៖«ពួកគេបង្ហាញឱ្យឃើញពីការកើនឡើងនៃការប៉ុនប៉ងដើម្បីជ្រៀតជ្រែកដោយចេតនាក្នុងលំហឌីជីថលនៃប្រទេសរបស់យើង ការវាយប្រហារតាមអ៊ីនធឺណិតក្នុងគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងគោលបំណងផ្តល់ព័ត៌មាន និងផលប៉ះពាល់ផ្លូវចិត្តដល់ប្រជាជន។ ប្រភពនៃបញ្ហាប្រឈមបែបនេះគឺបស្ចឹមប្រទេសជារួម ដែលបានកំណត់គោលដៅរបស់ពួកគេក្នុងការរក្សាការអនុញ្ញាតរបស់ខ្លួននៅក្នុងលំហព័ត៌មានអន្តរជាតិ»។
ពិភពលោកបានរត់ប្រណាំងផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំងនៅដើមសតវត្សរ៍ទី២១នេះ ហើយក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បច្ចេកវិទ្យាត្រូវបានគេប្រើប្រាស់ជាមធ្យោបាយប្រយុទ្ធជួរមុខ ដូចជាការបញ្ជាយន្តហោះគ្មានមនុស្សបើក ការបញ្ជាបាញ់មីស៊ីលជាដើម។
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


